Update ! លៀស២០០ការុង ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ទប់ស្កាតបាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សង្ស័យការនេសាទលៀសហាមឃាត់ច្រើនតោន ទើបត្រូវបានទប់ស្កាត់ និងបង្រ្កាបពីសំណាក់កងកម្លាំងប្រដាប់ដោយអាវុធ(យោធា)ខណៈកំពុងធ្វើសកម្មភាពបំរុងលើកឡើងរថយន្ត ដើម្បីដឹកជញ្ជូនចេញទៅលក់ចែកចាយបន្ត នេះបើតាមការបញ្ជាក់ពីលោក វរសេនីយ៍ត្រី ប៉ែន សុឃឿន នាយការិល័យទី-២ នៃកងពលតូចថ្មើរជើងលេខ៥៣ ប្រចាំទិសមុខផែកំពង់លួង នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ តាមប្រព័ន្ធតេឡេក្រាម ។

លោក វរសេនីយ៍ត្រី ប៉ែន សុឃឿន ឲ្យដឹងទៀតថា ប្រតិបត្តិការខាងលើធ្វើឡើងត្រង់ចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត តាំងពីព្រលប់រហូតដល់ពាក់កណ្ដាលអាធ្រាត្រ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ យប់មិញ ។

លោក វរសេនីយ៍ត្រី បញ្ជាក់បន្ថែមទៀតថា លទ្ធផល បង្រ្កាបលៀសខុសទំហំ(តូច)ចំនួន២០០ការុង ស្មើរនឹងទម្ងន់ប្រមាណ១០តោន វត្ថុតាង(លៀស)ត្រូវបានបង្រ្កាប យកទៅចាក់ចូលក្នុងបឹងធម្មជាតិ(បឹងទន្លេសាប)វិញទាំងអស់ ប៉ុន្តែលោក វរសេនីយ៍ត្រី ប៉ែន សុឃឿន ពុំបានបញ្ជាក់អំពីវត្ថុតាងផ្សេង ដូចជា មធ្យោបាយដឹកជញ្ជូន(កាណូត)ឬជនពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីនោះទេ ។

...

ដោយឡែក ៖ បើយោងប្រភពលើកឡើងនានានៅតំបន់មាត់ទឹក(កំពង់លួង)លៀសត្រូវបានបង្រ្កាបមេឈ្មួញរាប់សិបឆ្នាំមកហើយឈ្មោះ តាម៉ុង គាត់ដឹកជញ្ជូនតាមមធ្យោបាយរថយន្តទៅប្រទេសវៀតណាម លើសពីនេះទៀតនោះ បក្ខពួក(តាម៉ុង)កន្លងទៅគាត់ធ្លាប់បោកប្រាស់មន្រ្តីជំនាំញរដ្ឋបាលជលផល ឬក៍កន្ទេលធំបន្លំដេកក៍ថាបានផងដែរ ព្រោះគាត់ពាក់មីដឹកជញ្ជូនទៅលក់ចែកចាយក្នុងស្រុក ផ្ទុយទៅវិញដឹកហួសរហូតដល់ប្រទេសក្បែខាង(វៀតណាមឯណុះ ។ ប្រភពដដែលលើកឡើងទៀតថា ការពិតលៀសដែលមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធបានមូលមតិគ្នា ឈានដល់ការអនុញាតិឲ្យនេសាទបាន លុះត្រូវកន្លា និងកំលាំងម៉ាស៊ីននោះ អស់លៀសទំហំប្រភេទនោះទៅហើយ ដូច្នេះ មានតែកងកម្លាំងយោធាប្រចាំទិសបឹងទន្លេសាបរិតបន្តឹងបន្ថែមទើបអាចគង់វង្សបាន ។ ប្រភពលើកឡើងបញ្ជាក់បន្ថែមទៀតថា លៀសមួយរយៈនេះមានភាពស្ងប់ស្ងាត់បន្តិចដែរ ប៉ុន្តែមួយរយៈថ្មីៗក្រោយនេះ ហាក់បីដូចមានការកម្រើកឡើងវិញបន្តិច ខណៈគេមានការសង្ស័យបន្ទាប់ មានមន្រ្តីយោធាសឹករងខេត្ត មកប្រចាំទិសនេះ លៀសបានកម្រើកឡើងវិញ ប៉ុន្តែនេះគ្រាន់តែជាប្រភពពីមជ្ឈដ្ឋានប៉ុណ្ណោះ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print