សែនស្រណោះពេកហើយ កូនក្រមុំគាំងបេះដូងស្លាប់ក្នុងថ្ងៃមង្គលការ បង្កភាពភ្ញាក់ផ្អើលដល់ភ្ញៀវកំពុងពិសារអាហារ

ចែករំលែក៖

ព្រៃវែង-នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង​ ៨:០០នាទីយប់​  មានសោកនាដកម្មដ៏គួរឱ្យរន្ធត់ ដែលបានធ្វើឱ្យអ្នកភូមិ និងមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារកូនក្រមុំបានគាំងបេះដូងស្លា-ប់យ៉ាងអាណោចអធ័ម

ករណីនេះកេីតឡេីងនៅក្នុងភូមិ ទួលរកា ស្រុកកំពង់ត្របែក​ខេត្តព្រៃវែង។ 

សពកូនក្រមុំខាងលើមានឈ្មោះ អ៊ុក ចន្ធី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង  ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលស្រុកកំពង់ត្របែក និងកម្លាំងការិយាល័យកោសល្យវិច័យបច្ចេកទេសនិង វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចុះមកពិនិត្យសពនារីរងគ្រោះខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពនារីខាងលើស្លាប់ដោយសារជំងឺគាំងបេះដូង ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print