លោកត្រាំ ប្រកាសដាក់ពន្ធ រហូតដល់១០៤% លើទំនិញទាំងអស់នាំមកពីចិន

ចែករំលែក៖

អ្នកស្រី Karoline Leavitt នាយករដ្ឋបាលព័ត៌មានរបស់សេតវិមាន បានប្រកាសនៅថ្ងៃអង្គារនេះ ចេញផ្សាយដោយសារព័ត៌មាន CNN យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។

ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន ចាប់ពីថ្ងៃពុធនេះតទៅ។ ទំនិញទាំងអស់មកពីចិន នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់ ១០៤%។
សូមជម្រាបថា កាលពីសប្តាហ៍មុន ចិនបានប្រកាសវិធានការសងសឹកយ៉ាងខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចទាំងពីរនេះកាន់តែឡើងកម្ដៅ។
ភ្លាមៗលោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសចិន ៥០% បន្ថែមទៀត បើទីក្រុងប៉េកាំងមិនព្រមបោះបង់ពន្ធសងសឹករបស់ខ្លួន លើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក។ នៅពេលនេះ សហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធថ្មីបន្ថែមលើប្រទេសចិន រហូតដល់១០៤%៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print