ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ៖ កម្ពុជា-ចិន ប្រឹងថ្នមថែចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ទោះជួបការលំបាកជាច្រើន។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ក្នុងនាមជាប្រទេសដែលនៅក្បែរគ្នា និងជាដៃគូដែលជិតស្និទ្ធគ្នា កម្ពុជា-ចិន ប្រឹងប្រែងថ្នមថែចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ទោះបីជាឆ្លងកាត់ការសាកល្បង និងបញ្ហាលំបាកលំបិនជាច្រើន។
លោក គិន ភា ថ្លែងដូច្នេះ នៅក្នុងឱកាសបើកវេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី ៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» រៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ៕
...
ដោយ ៖ សិលា