អន្តរជាតិ ៖ គួរអោយអាសូរ ប្រទេសកុងហ្គោ ក្រហើយ កើតគ្រោះទឹកជំនន់ធ្ងន់ធ្ងរទៀត!
ប្រជាជននៅក្នុងទីក្រុង Kinshasa នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាប្រទេសក្នុងតំបន់អាហ្វ្រិកកណ្តាល កំពុងតែរស់នៅដោយប្រដាប់ត្រដួសជម្លៀសចេញពីផ្ទះសម្បែង ព្រោះតែទឹកជំនន់ដ៏អាក្រក់បន្តអូសបន្លាយចាប់តាំងពីថ្ងៃទី៤ ខែមេសា ដែលគិតត្រឹមព្រឹកថ្ងៃទី៩ ខែមេសា មានអ្នកស្លាប់ ៣៣នាក់ហើយ!
នេះបើយោងតាមប្រភព ផ្សាយពីសារព័ត៌មាន BBC ។
អាជ្ញាធរមិនទាន់លម្អិតអំពីផលប៉ះពាល់ទ្រព្យសម្បត្តិប្រជាជន និងទ្រព្យសម្បត្តិរដ្ឋនៅឡើយទេ ក្នុងនោះសូម្បីប្រជាជនគ្រោះថ្នាក់ក៏មិនទាន់បញ្ជាក់ ៕
...
ដោយ ៖ សិលា