ក្រសួងការបរទេសចិនថ្លែងថា ទំនាក់ទំនងចិន-អាស៊ានបង្ហាញពីគោលគំនិតការទូតជាមួយប្រទេសជិតខាងដែលប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាពនិងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  កាលពីថ្ងៃទី ៨ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នកយកព័ត៌មាន បានសួរថា ពេលថ្មីៗនេះ មានធនាគារគំនិតបានចុះផ្សាយអត្ថបទមួយដោយបញ្ជាក់ថា ប្រទេសចិន និងអាស៊ានបាននិងកំពុងក្លាយជាមជ្ឈមណ្ឌលនៃកម្លាំងឥទ្ធិពលថ្មីនៅ អាស៊ីបូព៌ា។ ទំនាក់ទំនងចិន-អាស៊ាន គឺផ្អែកលើការបំពេញបន្ថែម តម្រូវការរវាងគ្នានិងគ្នា ទំនាក់ទំនងពាណិជ្ជកម្មដ៏ញឹកញាប់ និងគុណតម្លៃរួម។ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងភាគីទាំងពីរមានសារៈសំខាន់ខ្លាំង ដែលមិនត្រឹមតែចំពោះអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសហគមន៍អន្តរជាតិ ផងដែរ។បទវិភាគបានសម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការជាមួយអាស៊ានបានក្លាយជាគំរូដ៏ល្អដែលប្រទេសចិនបានអភិវឌ្ឍ ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ តើ អ្នក នាំ ពាក្យ មានការយល់ឃើញបែប ណា ចំពោះ ស្ថានការណ៍នៃ កិច្ច សហប្រតិបត្តិការ រវាង ចិន និង អាស៊ាន នាពេលបច្ចុប្បន្ន? ហើយមានការវាយតម្លៃយ៉ាងណាចំពោះទំនាក់ទំនងរវាងចិនជាមួយប្រទេសជិតខាង ?

គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានថ្លែងថា ទំនាក់ទំនងចិន-អាស៊ានបានបង្ហាញយ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់ របស់ចិនចំពោះគំនិតការទូតជាមួយប្រទេសជិតខាងដែលមានភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាពនិងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង។ ការជឿទុកចិត្តគ្នាខាងនយោបាយនិងការរួមបញ្ចូលផលប្រយោជន៍រវាងប្រទេសចិននិង ប្រទេសជិតខាងមានភាពស៊ីជម្រៅជាបន្តបន្ទាប់។ ប្រទេសចិនបានឈានដល់ការឯកភាពគ្នាស្តីពីការកសាងសហគមន៍ជោគវាសនារួមជាមួយប្រទេសជិតខាងចំនួន ១៧  ព្រមនិងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេសជិតខាងចំនួន ២៥ ហើយបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ ប្រទេសចំនួន ១៨ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print