អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ៩ ខែ មេសា ដោយសម្រេចចិត្ត ដាក់ បញ្ចូល អង្គភាពចំនួន ១២ របស់សហរដ្ឋអាមេរិក ក្នុង បញ្ជី ឈ្មោះ អង្គភាព ត្រូវ គ្រប់គ្រង ការនាំចេញ។
តាមសេចក្តីប្រកាសនេះ ឱ្យ ដឹង ថា រដ្ឋាភិបាល ចិន នឹង ហាមមិន ឱ្យ នាំចេញរបស់ ប្រើប្រាស់ ទាំង វិស័យ ស៊ីវិលនិង វិស័យ យោធា ទៅកាន់អង្គភាពចំនួន ១២ របស់សហរដ្ឋអាមេរិកដែល មាន ឈ្មោះ ក្នុង បញ្ជី ។ គេហទំព័រ «CCFR China state-controlled media » សកម្មភាពនាំចេញពាក់ព័ន្ធ ទាំង អស់ ដែលកំពុង ដំណើរការ នាពេលបច្ចុប្បន្ន ត្រូវ បញ្ឈប់ជាបន្ទាន់។ ប្រសិនបើក្នុង ករណី ពិសេស ចាំ បាច់ ត្រូវ នាំចេញ នោះ ប្រតិបត្តិករនាំចេញត្រូវ ស្នើសុំទៅ ក្រសួងពាណិជ្ជកម្មចិន ។ សេចក្តី ប្រកាសនេះ នឹង ចូល ជា ធរមាន ជា ផ្លូវការ នៅវេលា ម៉ោង ១២:០១ ថ្ងៃ ទី ១០ ខែ មេសា ឆ្នាំ ២០២៥៕
ដោយ ៖ សិលា