ភ្នំពេញ: យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះថា កម្លាំងសមត្ថកិច្ច
នគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់ ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ។
ប្រតិបត្តិការ បង្ក្រាប នេះធ្វើឡើងកាលពីយប់នថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវ រថភ្លើង ភូមិ សំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការ រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៦ នាក់រួមមាន៖
1. ឈ្មោះ បាន ភ័ត្រ្ដា មុខរបរ ជាកម្មករសំណង់
2. ឈ្មោះ គង់ យ៉ងជូរ មុខរបរ ជាសិស្ស
3. ឈ្មោះ ពុង ម៉េងហ៊ួរ មុខរបរ ជាសិស្ស
4. ឈ្មោះ ឈុន ដារីញ៉ែល មុខរបរ ជាសិស្ស
5. ឈ្មោះ ម៉ៅ ផាន់នីម័រ មុខរបរ ជាកម្មករ
6. ឈ្មោះ តាំង ភក្ដី មុខរបរ ជាជាងម៉ាសុីនត្រជាក់
សម្ភារដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ទូរស័ព្ទ ៧ គ្រឿង និងម៉ូតូ ៣ គ្រឿង (Honda Dream ពណ៌ខ្មៅ, Honda Wave ពណ៌ខ្មៅ, និង Honda Scoopy ពណ៌ក្រហម)។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ