អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ មជ្ឈមណ្ឌលអន្តរជាតិ Luhai មានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្មអន្តរជាតិ Hualongqiao ក្នុងសង្កាត់ Yuzhong ទីក្រុង Chongqingប្រទេស ចិន ។ អគារនេះមានកម្ពស់ប្រហែល៤៥៨ ម៉ែត្រ ជាមួយនឹងផ្ទៃជញ្ជាំងកញ្ចក់ហែល ១០ម៉ឺន ម៉ែត្រការ៉េ ដែលបានប្រើប្រាស់បន្ទះកញ្ចក់ជាង ១៨០០០ ។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលអន្តរជាតិ Luhai បានបញ្ចប់និងដាក់ឱ្យប្រើប្រាស់ វានឹងក្លាយជាសញ្ញាសម្គាល់ថ្មីមួយទៀតនៃទីក្រុង Chongqing ដែលបញ្ចូលចលករថ្មីសម្រាប់ការសាងសង់ទីក្រុង Chongqing ឱ្យទៅជាមជ្ឈមណ្ឌលប្រើប្រាស់អន្តរជាតិ៕
...
ដោយ ៖ សិលា