សេចក្តីប្រកាសព័ត៌មានស្តីពី៖ ការដាក់ឱ្យអនុវត្តនូវគម្រូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងធុរជនទាំងអស់ឱ្យបាន ជ្រាបថា ដើម្បីចូលរួមកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយនូវការប្រើប្រាស់ឯកសារច្រើននៅក្នុងការចុះបញ្ជី ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មសម្រេចដាក់ឱ្យអនុវត្តនូវគម្រូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មី ដែលបានបញ្ចូលនៅ ក្នុងឧបសម្ព័ន្ធទី១ នៃលក្ខន្តិកៈក្រុមហ៊ុន រួមមាន នាមករណ៍ក្រុមហ៊ុន ទ្រង់ទ្រាយ កម្មវត្ថុអាជីវកម្ម អាសយដ្ឋាន ចុះបញ្ជី ដើមទុនចុះបញ្ជី តម្លៃចារឹកលើបណ្ណភាគហ៊ុន ព័ត៌មានម្ចាស់ហ៊ុន និងព័ត៌មានអភិបាល។

ផ្តើមចេញពីការកែទម្រង់នេះ សាធារណជន និងធុរជនទាំងអស់នឹងចំណេញពេលវេលាច្រើនចំពោះការ រៀបចំឯកសារស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ហើយរាល់ការកែប្រែលក្ខន្តិកៈថ្មីនៅក្រសួងពាណិជ្ជកម្ម គឺតម្រូវឱ្យធ្វើការ កែប្រែតែឧបសម្ព័ន្ធទី១ នៃលក្ខន្តិកៈក្រុមហ៊ុនតែប៉ុណ្ណោះ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងធុរជនទាំងអស់ ជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print