ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិត ចុះបង្រ្កាបក្មេងទំនើង ៥នាក់បង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងធ្វើកិច្ចសន្យាអបរំណែនាំ។
យោងតាមលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២៥នេះថា ក្មេងទំនើងទាំងនោះមានទី១ ឈ្មោះព្រំ សៅ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ជាអ្នកបើកម៉ូតូហុងដាសេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1S.7185។..
២/ឈ្មោះសំ សំណាង ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលនៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ជាអ្នកជិះពីក្រោយជាម្ចាស់ម៉ូតូហុងដាសេ១២៥ ព៌ណខ្មៅ ពាក់លេខ ( គ្មាន)។
៣/ឈ្មោះញ៉ក់ ដេវីត ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិរាមជោរ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាអ្នកបើកម៉ូតូម៉ាកនិច ព៌ណខៀវ ពាក់ស្លាកលេខ ភ្នំពេញ1LH.6005។
៤/ឈ្មោះកែវ តុងចាន់ឌី ភេទប្រុសអាយុ១២ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ជាម្ចាស់ម៉ូតូជិះពីក្រោយម៉ូតូម៉ាកហុងដាសេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1S.7185។
និងទី៥/ឈ្មោះយ៉ាន់ ទិត្យ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ជាអ្នកជិះពីក្រោយ ម៉ូតូម៉ាកសុីទី ព៌ណក្រហម ពាក់ស្លាកលេខ (គ្មាន)
លោកបន្តថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ រូបលោក បានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដឹកនាំដោយលោក អឿន អ៊ន នាយប៉ុស្តិ៍បានដឹកនាំកម្លាំងប៉ុស្តិ៍ចុះបង្រ្កាបក្មេងទំនើងមួយក្រុមបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកំពោតជ្រួក និងភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ម៉ូតូចំនួន០៥គ្រឿងមនុស្សចំនួន០៥នាក់។
ចំពោះ ម៉ូតូទាំង០៥គ្រឿង សមត្ថកិច្ចបានធ្វើការដកហូតបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ចំណែកក្មេងទំនើងទាំង០៥នាក់ សមត្ថកិច្ចយើងបានកិច្ចសន្យាអបរំណែនាំអោយអាណាព្យាមកទទួលយកទៅផ្ទះដើម្បីអបរំបន្ត៕