អ្នកនេសាទហ្វុីលីពីនរស់នៅក្នុងផ្ទះឈើជាមួយគុជមានតម្លៃជាង១០០លានដុល្លារជាង១០ឆ្នាំដោយមិនដឹងខ្លួន

ចែករំលែក៖

បុរសជនជាតិហ្វុីលីពីនម្នាក់ដែលជាអ្នកនេសាទក្រីក្ររស់នៅដោយពឹងផ្អែកលើមុខរបបនេសាទចិញ្ចឹមជីវិត ដោយរស់នៅក្នុងផ្ទះឈើដ៏កម្សត់មួយ។ កាលពីជាង១០ឆ្នាំមុនបុរសរូបនេះរើសបាននៅគុចខ្យង់យក្សមានទម្ងន់ដល់ទៅ ៣៤គីឡូក្រាម ។ បុរសរូបនោះមិនដឹងថា គុចខ្យងនោះមានតម្លៃប៉ុណ្ណាឡើយ ក៏សម្រេចចិត្តរក្សាទុកនៅក្នុងផ្ទះធ្វើជារបស់នាំសំណាងដោយសារតែមានរូបរាងស្អាត។

គេហទំព័រ Mirror ចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា តាមការកំណត់តម្លៃរបស់អ្នកឯកទេស គុជខ្យងនេះមានតម្លៃដល់ទៅ ១០០លានដុល្លារ ដោយវាមានទម្ងន់ ៣៤គីឡូក្រាម ទទឹង១ហ្វីត និងបណ្ដោយ ២,២ហ្វីត ។ គុយខ្យងនេះធំជាងគុជខ្យងដ៏ធំបំផុតរបស់ពិភពបច្ចុប្បន្ន ដែលមានទម្ងន់ត្រឹមតែ ៦,៤គីឡូក្រាម និងមានតម្លៃ ៣៥លានដុល្លារ ។ គុជខ្យងដ៏ធំបំផុតមិនធ្លាប់មានគឺ៥ដង ធំជាងគុជខ្យងដែលបំបែកកំណត់ត្រាពិភពលោក។

ការដែលបែកធ្លាយគុជខ្យងខាងលើជាសាធារណៈទទួលបានការចាប់អារម្មណ៍ពីក្រុមអ្នកជំនួញត្បូងគុជមានតម្លៃពិភពលោកក្រោយហេតុការអាក្រក់មួយកើតឡើងទៅលើបុរសដែលជាអ្នកនេសាទគឺអគ្គិភ័យឆេះផ្ទះឈើរបស់លោក ធ្វើឲ្យលោកសម្រេចចិត្តប្ដូរទីកន្លែងរស់នៅ ។ ពេលដំបូងបុរសខាងលើស្ទើតែមិនចង់យកគុជនោះទៅតាមផងដោយសារតែធ្ងន់ពេក ។ តែដោយសារតែរបស់ធ្លាប់រស់នៅជាមួយលោកជាង១០ឆ្នាំលោកក៏មិនអាចទុកចោលបាន ទើបសម្រេចចិត្តយកវាទៅតាម ។ ថ្ងៃមួយលោកបានបង្ហាញគុជនោះដល់មន្ត្រីទេសចរណ៍នៅទីក្រុង Puerto Princesca ប្រទេសហ្វុីលីពីន ។ ក្រោយការបង្ហាញនោះបានធ្វើឲ្យមានភាពល្បីល្បាញជាបន្តបន្ទាប់ដោយសារតែទំហុំធំនៃគុជខ្យងមិនធ្លាប់មាននៅលើពិភពលោក។

ក្រុមអ្នកឯកទេសវាយតម្លៃពីត្បូង ពេជ្យ គុជ មានតម្លៃបានសន្និដ្ឋានថា គុជនោះមានតម្លៃរហូតដល់ ១០០លានដុល្លារ ដែលជាគុជធំជាងគេបំផុតលើពិភពលោក៕

1 (1) 1 (2) 1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print