ខេត្តស្ទឹងត្រែង÷ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនសត្វត្រយងចង្កំក-ស និងកូនសត្វរំពេទន្លេចំនួន ៦៩ ក្បាល ចាប់ផ្តើមហើរចេញពីសំបុក នៅខេត្តស្ទឹងត្រែង និងក្រចេះ។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងាររបស់យើងបានអង្កេត និងតាមដានឃើញសំបុកសត្វត្រយងចង្កំក-ស ចំនួន ១៨ សំបុក និងសំបុកសត្វរំពេទន្លេ ចំនួន ២៤ សំបុក ហើយកត់ត្រាឃើញកូនសត្វត្រយងចង្កំក-ស ញាស់ថ្មីចំនួន ២៧ និងកូនសត្វរំពេទន្លេចំនួន ៤២ ដែលកំពុងហោះហើរ។
ជាលទ្ធផលនៃការញាស់ពងកូន និងហើរចេញពីសំបុករបស់សត្វស្លាបទាំងនេះ គឺបានបង្ហាញពីភាពរីកចម្រើន និងការអភិរក្ស ក៏ដូចជាសង្ឃឹមសម្រាប់ការរីកលូតលាស់នៃចំនួនសត្វស្លាបទាំងនេះផងដែរនាពេលអនាគត។ សូមចូលរួមទាំងអស់គ្នា ដោយចែករំលែកព័ត៌មាននេះទៅកាន់មិត្តភក្ដិ បងប្អូនរបស់យើងអំពីវឌន្ឍនភាពនៃធនធានដ៏មានតម្លៃទាំងនេះ នៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ៕