អាជ្ញាធរខណ្ឌទួលគោកមើលផ្លូវលេខ១៩២ផង!

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវលេខ១៩២ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានធ្វើការរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រសួងស្ថាប័នដែលពាក់ព័ន្ធ ពុំបានយក ចិត្តទុកដាក់ចំពោះផ្លូវមួយខ្សែនេះដែលរងការខូចខាតស្ទើរតែទាំងស្រុងបង្កឲ្យមានការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជារៀងរាល់ថ្ងៃ។

ផ្លូវលេខ១៩២នេះត្រូវគេទុកចោលតាំងពីផ្លូវមានជង្ហុកតូចៗរហូតក្លាយទៅជាជង្ហុកធំៗនិងមានដក់ទឹកស្ទើរក្លាយទៅជាត្រពាំងទៅហើយនោះគឺគ្មានមន្ត្រីស្ថាប័នពាក់ព័ន្ធណាចាប់អារម្មណ៍ធ្វើការជួសជុលដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនោះទេ។

ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលធ្វើ ដំណើរឆ្លងកាត់តាមផ្លូវមួយនេះបានរអ៊ូរទាំគ្រប់ៗគ្នាដោយសារតែពួកគាត់ពិបាកធ្វើ ដំណើរ និងជាពិសេសបានបង្កឲ្យមាន គ្រោះថ្នាក់ថែមទៀតផង ដោយសារតែ ប្រជាពលររដ្ឋជិះធ្លាក់ជង្ហុកដ៏ធំនិងជ្រៅ មានទឹកដក់។

បើនិយាយពីភ្លៀងធ្លាក់វិញផ្លូវលេខ១៩២ មួយខ្សែនេះគឺតែងតែមានទឹកដក់ពេញ ត្រៀមត្រានៅក្នុងជង្ហុកធំៗនោះតែម្តងគ្មាន អ្នកណាម្នាក់ចេញមកអើពើឡើយ ។ ប្រជា ពលរដ្ឋបន្តថាមិនគួរទេផ្លូវនៅចំកណ្តាលក្រុងខូចគ្មានអ្នកអើពើជួសជុលឬមួយក៏ផ្លូវនេះនៅខាងក្នុងគ្មានមន្រី្តនិងអ្នកធំបើកឆ្លងកាត់ទើបអាជ្ញាធរមើលមិនឃើញ ។

ប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខណ្ឌទួលគោកដែលមិនសូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់និងមន្ត្រី ជំនាញមេត្តាជួយចុះទៅពិនិត្យមើលផ្លូវលេខ១៩២នេះផង ឃើញទុកចោលយូរហើយ គ្មានអ្នកណាចាប់អារម្មណ៍ទាល់តែសោះ។ ជាពិសេសលោកអភិបាលរាជធានីភ្នំពេញ មេត្តាចុះមកពិនិត្យមើលផ្ទាល់ផងតើវាយ៉ាងម៉េចបានជាអាជ្ញាធរខណ្ឌមិនព្រមជួសជុលផ្លូវហ្នឹង? ទុកឲ្យប្រជាពលរដ្ឋរិះគន់ដល់ ពេលណាទៀតទើបមកធ្វើ ?៕

14101814_693428894142150_1550902302_n

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print