ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា សមាគមផលិតរថយន្តអគ្គិសនីចិន នឹងរៀបចំវេទិកា “The Belt and Road New Energy Vehicle Offshore Forum 2025” នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាងចូវ ខេត្តជីជាំង ប្រទេសចិន។ វេទិកានេះជាកម្មវិធីអមនៃព្រឹត្តិការណ៍ ពិព័រណ៍រថយន្តប្រើប្រាស់ថាមពលថ្មីឆ្លាតវៃអន្តរជាតិហាងចូវ ដែលវេទិកានេះផ្តោតលើកិច្ចពិភាក្សាមួយ ចំនួនរួមមាន ការរៀបចំនៃម៉ាកសញ្ញារថយន្តប្រើប្រាស់ថាមពលថ្មីរបស់ចិន ការឈានចូលទីផ្សារ និងវិធានការ បច្ចេកទេសពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិនិងសកលភាវូបនីយកម្ម ជាដើម។ អ្នកចូលរួមនឹង ទទួលបាននូវឱកាសក្នុងការទទួលចំណេះដឹងថ្មីពីវាគ្មិន ដែលមានបទពិសោធន៍មកពីបណ្តាក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីឆ្លាតវៃ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមធ្វើការទំនាក់ ទំនងមកបំពេញបែបបទចូលរួមតាមរយៈលោកស្រី Yan Yaoyao / លោក Yang Jiangzhuang លេខទូរស័ព្ទ (+៨៦) ១៨២២១៤៣១៨២៥/ (+៨៦) ១៣៩១៦៨៦៨០៣៩ ឬអ៊ីម៉ែល [email protected]។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ +៨៥៥ ១២ ៧៧៧ ៩៥៩ / +៨៥៥ ៨៩ ៩១១ ១០១ ឬអ៊ីម៉ែល chea.putheakolpak@ moc.gov.kh
/[email protected] ៕
ដោយ ៖ សិលា