ចាំមើលមេគយប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនឡើងថ្មី មានឆន្ទៈលុបបំបាត់ទំនិញគេចពន្ធហូរចូលឬទេ

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោក រ៉ិច គង់ អនុប្រធាន ការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិ ព្រំ ខេត្តប៉ៃលិន ត្រូវបានប្រកាសចូលកាន់ តំណែងជាប្រធានការិយាល័យជំនួស លោក ម៉ៅ សំអឿន ដែលត្រូវបានថ្នាក់លើ ដកបញ្ឈរជើងជាប់ពាក់ព័ន្ធនឹងអំពើពុក រលួយ ខណៈដែលគាត់មកកាន់តំណែង បានមួយឆ្នាំនោះ។

មានមតិជាច្រើនគាំទ្រចំពោះចំណាត់ ការលោកបណ្ឌិតគុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើកំណែទម្រង់រដ្ឋបាល និងរឹតបន្តឹងដល់ មន្ត្រីក្រោមឱវាទប្រយោជន៍ប្រមូលពន្ធជូនរដ្ឋឲ្យមានកំណើនខ្ពស់ និងលុបបំបាត់អំពើ ពុករលួយ។ ប៉ុន្តែមានមតិខ្លះបានលើក ឡើងថា កន្លងទៅពាក់ព័ន្ធនឹងអំពើពុករលួយ របស់លោកម៉ៅ សំអឿន ក៏បានកើតឡើង ជាលក្ខណៈប្រព័ន្ធនៅក្នុងការិយាល័គយនិង រដ្ឋាករច្រកអន្តរជាតិព្រំនេះដែរមិនមែនថ្នាក់អនុប្រធានការិយាល័យមិនបានទទួលផល ប្រយោជន៍នោះទេ។ ដូច្នេះគេកំពុងរង់ចាំ ធ្វើចំណាត់ការដឹកនាំរបស់លោក រ៉ិច គង់ ដែលឡើងកាន់តំណែងថ្មីនេះ តើមានយន្ត ការលុបបំបាត់រាល់ទំនិញគេចពន្ធរបស់ ឈ្មួញធំៗជាច្រើននាក់នោះដែរឬទេ? ពីព្រោះថា លោករ៉ិច គង់ ពិតជាបានដឹង យ៉ាងច្បាស់ពីសមាសភាពក្រុមឈ្មួញទាំងប៉ុន្មាននាក់ដែលដឹកជញ្ជូនទំនិញប្រចាំថ្ងៃ ទាំងរថយន្តតូច រថយន្តធំ ហើយការបំបាត់ ពន្ធរដ្ឋធ្វើឡើងដោយរូបភាពអ្វីនោះ។ មាន ឈ្មួញធំៗជិត១០រូបបាននាំទំនិញគេចពន្ធគ្រប់ប្រភេទ ដែលត្រូវបង់ពន្ធនាំចូលខ្ពស់ បែរជាពួកគេប្រើរូបភាពបង់ពន្ធជាទំនិញចាប់ហួយចម្រុះ ទំនិញបង់ពន្ធធូបផ្សារបន្លំ តាមរយៈការឃុបឃិតគ្នារវាងឈ្មួញទាំងនោះជាមួយនឹងមេគយច្រក។

ការបង់ពន្ធបែបនេះបានត្រឹមចំណូល ពន្ធជូនរដ្ឋពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនោះការឃុបឃិតគ្នានេះត្រូវទាញ យកថវិកាពីឈ្មួញបែងចែកថ្នាក់ដឹកនាំក្នុងអង្គភាពនៅសាខាខេត្ត និងសមត្ថកិច្ចជាច្រើនស្ថាប័នទៀតប្រចាំច្រកក្នុងប្រយោជន៍ បញ្ចៀសប្រតិកម្មពីសមត្ថកិច្ចមួយទៅ សមត្ថកិច្ចមួយអាចទៅជារឿងវាយបំបែកឆ្នាំងបាយទាំងអស់គ្នា ។

នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ ការប្រកាសតែងតាំងលោក រ៉ិច គង់ ជំនួសតំណែងលោកម៉ៅ សំអឿន ប្រធានច្រកអន្តរជាតិព្រំ មានឈ្មួញខ្លះ ត្រេកអរ មានឈ្មួញខ្លះទៀតព្រួយបារម្ភ មិនដឹងជាត្រូវគិតបែបណា និយាយមុន ឬ ក៏ចាំដល់ថ្ងៃមួយនោះរៀបកញ្ចប់ជូន ដើម្បី ឲ្យដំណើរការដឹកជញ្ជូនទំនិញរបស់ពួកគេ អាចមានភាពរលូនដូចពេលកន្លងទៅ។

គួររំលឹកថា ច្រកអន្តរជាតិព្រំកន្លងទៅក៏ មានការនាំចូលគេចពន្ធនូវរថយន្តប្រភេទ កាត់តតាមកុងតឺន័រជាញឹកញាប់ ទើបតែ ស្ងាត់មួយរយៈនៅពេលដែលលោកម៉ៅ សំអឿន ត្រូវបានថ្នាក់លើដកបញ្ឈរជើងប៉ុណ្ណោះ។ ដោយឡែកបញ្ហាទំនិញគេចពន្ធ ច្រើនទៀត លើកលែងតែស្រាបៀរ ដែល មិនហ៊ានឆ្លងកាត់ច្រកនេះ បើទំនិញបង់ ពន្ធនាំចូលខ្ពស់គេនៅតែប្រើល្បិចមកបង់ ជាទំនិញចម្រុះ ទំនិញធូបផ្សារ ហើយការ បង់ពន្ធនេះក៏ត្រឹមតែ៣០ទៅ៤០ភាគរយ ដែរ ។

ពាក់ព័ន្ធករណីនេះនគរវត្តមិនអាចទាក់ ទងសុំការបំភ្លឺពីលោក រ៉ិច គង់ មេគយឡើង កាន់តំណែងថ្មីបានទេថា តើលោកអាច ទទួលខុសត្រូវរាល់ការបង្ក្រាបទំនិញគេចពន្ធទាំងនោះហូរចូលក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងឬមួយយ៉ាងណាកាលពីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយគ្មាន លេខទូរស័ព្ទ ៕

bailen

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print