អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីភ្នាក់ងារការពារព្រំដែននិងគយសហរដ្ឋអាមេរិកបានប្រកាសនៅល្ងាចថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ថា រដ្ឋាភិបាលសហព័ន្ធបានយល់ព្រមលើកលែងអ្វីដែលហៅថា”ពន្ធគយបដិការ “នៃផលិតផលអេឡិចត្រូនិកមួយចំនួនដូចជាស្មាតហ្វូន កុំព្យូទ័រ និងបន្ទះ ឈីបជាដើម ។
គេហទំព័រ «CCFR China state-controlled media » ឯកសារដែលចេញផ្សាយដោយទីភ្នាក់ងារការពារព្រំដែននិងគយអាមេរិក បានបង្ហាញថា ផលិតផលពោលខាងលើត្រូវបានដកចេញពីអ្វីដែលគេហៅថា “ពន្ធគយបដិការ” ដែលរដ្ឋាភិបាលអាមេរិកបានអនុវត្តលើដៃគូពាណិជ្ជកម្ម។ ឯកសារបង្ហាញថា ផលិតផលដែលត្រូវបានលើកលែង “ពន្ធគយបដិការ”គឺ ផលិតផលអេឡិចត្រូនិច ដែល នាំចូលក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីថ្ងៃទី ៥ ខែមេសាតទៅ ហើយ ផលិតផលដែលបានបង់រួចនូវ “ពន្ធគយបដិការ”នោះ អាចសុំការបង្វិលសងប្រាក់ពន្ធវិញ។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា វិធានការនេះអាចកាត់បន្ថយសម្ពាធខ្លះដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកដែលប្រឈមនឹងការឡើងថ្លៃ ខណៈពេលដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនអេឡិចត្រូនិកយក្ស ក្នុងនោះបូករួមទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung
អ្នកវិភាគហិរញ្ញវត្ថុបានថ្លែងថា ការនេះបានកត់សម្គាល់នូវ “ការបត់បែន១៨០ ដឺក្រេ” របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងការអនុវត្តគោលនយោបាយពន្ធគយរបស់ខ្លួន៕
ដោយ ៖ សិលា