ការសម្តែងរបាំថ្វាយព្រះពរ ទទួលទេវតាឆ្នាំថ្មី លើទឹកដីអង្គរ នៅមុខប្រាសាទបាយ័ន

ចែករំលែក៖

ខេត្តសៀមរាប ៖ ទេវតាឆ្នាំថ្មី ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ព្រះនាម គោរាគៈទេវី បានយាងចុះនៅវេលាម៉ោង ៤:៤៨នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានការរៀបចំពិធីសាសនាទទួលទេវតាឆ្នាំថ្មី នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប ក្រោមវត្តមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ( សសយក) រួមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាច្រើនរូបទៀត។

ក្នុងនោះ មានការសម្តែងរបាំថ្វាយព្រះពរទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម។

ប្រោសប្រសិទ្ធ ពរជ័យសេរីសួស្ដីដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជួបតែសុខសុភមង្គល សុខភាពល្អពេញបរិបូរណ៍ វិបុលសុខគ្រប់ ប្រការ។
អបអរសាទរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ នេះ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន លាភសំណាង និងជោគជ័យថ្មីៗក្នុងជីវិតគ្រប់ៗគ្នាពេញមួយជីវិត។ សូមធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងបានសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះ។

ប្រទេសយើងមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំដូចនេះបាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print