សម្តេចតេជោ ហ៊ុន សែន រំលឹកហេតុការណ៍ ដែលបានកើតឡើងចំពោះសម្តេចក្នុងខែមេសា កាលពីជាង៥០ឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ÷ នៅព្រឹថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន លើកឡើងពីហេតុការណ៍ ដែលបានកើតឡើតចំពោះសម្តេចក្នុងខែមេសា កាលពីជាង៥០ឆ្នាំមុន។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ បានលើកឡើងថា ថ្ងៃទី៤ ខែមេសាកន្លងមក ជាខួបលើកទី៥៥ឆ្នាំនៃការចូលរួមចលនារំដោះជាតិ តាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិ(៤មេសា ១៩៧០- ៤មេសា២០២៥)។

សម្តេចតេជោ បានបន្តថា ចំណែកឯថ្ងៃទី១៣ ខែមេសាកន្លងមកជាខួបលើកទី៥១ឆ្នាំ ដែលសម្តេចបានជួបមុខសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាលើកទី២ ដែលកាលនោះបន្ទាប់ពីជួបមុខសម្តេចភ្លាមស្រឡាញ់ភ្លាម នាចុងខមិនា ឆ្នាំ១៩៧៤ (១៣ មេសា ១៩៧៤- ១៣ មេសា ២០២៥)។

សម្តេចលើកឡើងទៀតថា ចុងក្រោយនៅថ្ងៃទី១៦ ខែមេសា ជាខួបលើកទី៥០ឆ្នាំនៃការត្រូវរបួសធ្ងន់ និង ពិការភ្នែកឆ្វេង(១៦ មេសា ១៩៧៥-១៦ មេសា ២០២៥)។

...

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសរំលេចថា «ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លង មកនេះ មាន រឿងច្រើនណាស់ដែលបានកើតចំពោះសម្តេច។ ក្រៅពីរឿងយោធា នយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួនគឺជិវិតកាលនៅកម្លោះ ជិវិតពេលមានភរិយា ជិវិតពេលមានកូន និងជិវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជិវិតពេលមានចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិចព្រោះចៅៗកំពុងរៀន»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print