ខេត្តស្វាយរៀង ៖ សមត្ថកិច្ចហៅ នារីម្នាក់ដោះអាវបញ្ចេញ ដេីមទ្រូងមកធ្វើការអប់រំណែនាំកុំឱ្យគាត់ធ្វើសកម្មនេះបន្តទៀត។
បន្ទាប់ពីមានការបង្ហោះចែកចាយនូវវីដេអូនារីម្នាក់ដោះអាវបញ្ចេញ ដេីមទ្រូង ក្នុងសង្ក្រាន្ត ស្វាយរៀង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋមកយ៉ាងកុះករចូលរួមលេងការបាញ់ទឹករាំលេងកម្សាន្តរង្វង់មូលក្រុងស្វាយរៀង និងមានការ ប្រគំតន្រ្តី ផងនោះ ស្រាប់តែមាននារីម្នាក់ ដែលសមត្ថកិច្ចខេត្តស្វាយរៀង បញ្ជាក់ថា ជាជនជាតិវៀតណាមនោះ បានរាំហើយដោះអាវចេញបញ្ចេញ ដើមទ្រូងធ្វើឱ្យអ្នកឃើញហេតុការណ៍នេះឈរ ភ្លឹក តែម្តង។
នៅក្នុងហេតុការណ៍នោះ មានអ្នកថតជាវីដេអូជាប់បានបង្ហោះចែកចាយពេញបណ្តាញសង្គម និងមានអ្នកចូលមក បញ្ចេញមតិ រិះគន់ អ្នកខ្លះជេ អ្នកខ្លះចង់ឲ្យសមត្ថកិច្ចពាក់ព័ន្ថស្វែងរក អត្តសញ្ញាណ ។
នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ លោក កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀង និងជាប្រធានប្រចាំគោលដៅរង្វង់មូលខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានថា នៅត្រង់ចំនុចរង្វង់មូលខេត្តស្វាយរៀងទល់មុខកន្លែងប្រគំតន្ត្រីមាននារីម្នាក់ជាជនជាតិវៀតណាម ឆ្លងដែនចូលមកលេងក្នុងសង្ក្រាន្តស្វាយរៀងដោយភាពស្បាយពេក បានជាគាត់ដោះអាវបញ្ចេញសាច់សរខ្ចី។
លោកស្នងការរងបានបន្តទៀតថា នារីជនជាតិវៀតណាមនេះគឺគាត់ពាក់អាវពីជាន់ ដោះអាវក្រៅចេញនៅអាវក្នុងពណ៌សាច់ (អាវហ្គេននារី) មើលទៅដូចសាច់ពិតៗតែតាមពិតគឺអាវហ្គេននិងមានបិទបាំងចុងសុដន់។
ក្រោយពីនារីជនជាតិវៀតណាមរាំដោះអាវចេញនោះសមត្ថកិច្ចបានហៅគាត់ចុះមកធ្វើការអប់រំណែនាំកុំឱ្យគាត់ធ្វើសកម្មនេះបន្តទៀត៕