អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៤ខែមេសា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៃមហាសន្និបាតអ៊ីនធឺណេតពិភពលោកឆ្នាំ២០២៥ដែលមានរយៈពេល២ថ្ងៃបានប្រារព្ធធ្វើនៅគេហទំព័រ «CCFR China state-controlled media » មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ហុងកុង។ភ្ញៀវកិត្តិយសសរុបជិតមួយពាន់រូប រួមមានតំណាងជាន់ខ្ពស់មកពីស្ថាប័នរដ្ឋាភិបាល អង្គការអន្តរជាតិ សហគ្រាស និងសមាគមសង្គមស៊ីវិល អ្នកជំនាញនិងបញ្ញវន្តដែលមកពីប្រទេសនិងតំបន់ជាង៥០ជុំវិញពិភពលោកបានចូលរួមកិច្ចប្រជុំលើកនេះ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសុន្ទរកថា លោកZhuang Rongwen ប្រធានរដ្ឋបាលជាតិព័ត៌មានអ៊ីនធើណេតនៃប្រទេសចិន និងជាប្រធានក្រុមប្រឹក្សានៃមហាសន្និបាតអ៊ីនធឺណេតពិភពលោក បានលើកឡើងថា កិច្ចប្រជុំកំពូលលើកនេះបានធ្វើឡើងក្រោមប្រធានបទ “ការរួមបញ្ចូលគ្នារវាងឌីជីថលនិងភាពវៃឆ្លាតសិប្បនិម្មិតដឹកនាំទិសដៅនៅពេលអនាគត ពួតដៃគ្នាកសាងសហគមន៍រួមវាសនាលំហរសាយប័រ” ក្នុងគោលបំណងសម្របទៅតាមនិន្នាការអភិវឌ្ឍន៍នៃយុគសម័យព័ត៌មានវិទ្យា ផ្តោតលើការអភិវឌ្ឍនិងសុវត្ថិភាពនៃបញ្ញាសិប្បនិម្មិត ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរមតិយោបល់ ប្រមូលផ្តុំគំនិតឯកភាពរួម ពង្រឹងកិច្ចសហប្រតិបត្តិការ ក្តាប់ជាប់ឱកាសអភិវឌ្ឍន៍នៃការរួមបញ្ចូលគ្នារវាងឌីជីថលនិងភាពវៃឆ្លាតសិប្បនិម្មិត ដើម្បីបង្កើតកម្លាំងចលករថ្មីនិងឧត្តមភាពថ្មីសម្រាប់ការអភិវឌ្ឍនៃអាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជារួមគ្នាកសាង”អនាគតឌីជីថល”ដែលកាន់តែល្អប្រសើរ៕
ដោយ ៖ សិលា