ភ្នំពេញ ៖ គោលបំណងធំ ៣ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្ត គឺ៖ ទី១ បំផុសស្មារតីស្នេហាជាតិតាមរយៈការរួមសាមគ្គីគ្នា ដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីជាតិ, ទី២ បំផុសការផ្សព្វផ្សាយវិស័យទេសចរណ៍ និងទី៣ លើកស្ទួយសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈអញ្ជើញជាអធិបតី ពិនិត្យមើលបងប្អូន តាំងពិពណ៍ និងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខ្ញុំសូមអរគុណចំពោះបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ វិស័យឯកជន សមាគម សហព័ន្ធកីឡា សហគមន៍ សប្បុរសជន កម្លាំងស្ម័គ្រចិត្ត និងប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ជាពិសេសអ្នកសៀមរាប ដែលបានរួបរួមគ្នាធ្វើឲ្យសម្រេចបាននូវគោលដៅសំខាន់ៗធំទាំង៣ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ៕
ដោយ ៖ សិលា