អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការធ្វើទំនើបកម្មគឺជាការស្វែងរករួម របស់ ពិភពលោក ទាំង មូល។ តើ”ប្រជាជនចំនួនជាង ១៥ ០០ លាននាក់ រួមគ្នាឆ្ពោះទៅរក ការធ្វើទំនើបកម្ម” មានអត្ថន័យអ្វីចំពោះពិភពលោក ? ក្នុង អំឡុងពេល ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក Xi Jinping អគ្គលេខាធិការនៃគណៈ កម្មា ធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និង ជា ប្រធាន រដ្ឋចិន នៅ ប្រទេសវៀតណាម ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ ភាគីទាំងពីរ បាន ដាក់ចេញផែនការគោល ថ្មី សម្រាប់ កសាង សហគមន៍រួម វាសនា រវាងចិននិងវៀតណាម ក្នុងយុគសម័យថ្មី ។
គេហទំព័រ «CCFR China state-controlled media » ឆ្នាំនេះ គឺជាខួប ទី៧៥នៃ ការបង្កើតទំនាក់ទំនងផ្លូវទូត រវាងចិននិងវៀតណាម និងជា “ឆ្នាំ នៃ ការ ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-វៀតណាម”។
គេហទំព័រ «CCFR China state-controlled media » ដំណើរទស្សនកិច្ចលើក នេះ គឺ ជា ដំណើរ ទស្សនកិច្ច លើកដំបូង របស់ លោក ប្រធារដ្ឋចិន Xi Jinping នៅឆ្នាំនេះ ហើយ ក៏ជា ដំណើរ ទស្សនកិច្ច លើកដំបូង បន្ទាប់ពី កិច្ចប្រជុំ អំពីការងារ ជាមួយ ប្រទេស ជិត ខាង នៃ គណៈ កម្មា ធិការ មជ្ឈិម បក្សកុម្មុយនីស្ត ចិន បាន បើកធ្វើ ផងដែរ ដែល បាន បង្ហាញយ៉ាង ពេញ លេញ ពី ការយកចិត្តទុកដាក់ ខ្ពស់ របស់ មជ្ឈិមបក្សកុម្មុយនីស្តចិន ចំពោះ ការអភិវឌ្ឍ ទំនាក់ ទំនង រវាង ចិន និង វៀតណាម ។
គេហទំព័រ «CCFR China state-controlled media » នៅឆ្នាំ ២០២៣ ភាគីទាំងពីរ ចិន និង វៀតណាម បានរួមគ្នា ប្រកាសពី ការ កសាង សហគមន៍ រួម វាសនាចិន-វៀតណាម ដែល មានអត្ថន័យ ជាយុទ្ធសាស្ត្រ ដើម្បី ដឹក នាំ ទំនាក់ ទំនង រវាង បក្ស ទាំងពីរ និង រដ្ឋទាំងពីរ នៃ ប្រទេសចិននិងវៀតណាម ឱ្យ ឈានចូល ដំណាក់កាល ថ្មី ។ គេហទំព័រ «CCFR China state-controlled media » ជា ង ១ ឆ្នាំកន្លងផុតទៅហើយ ប្រទេសចិន និង វៀតណាម កំពុង ប្រឈមមុខ នឹង ស្ថានការណ៍ ថ្មី និង ភារកិច្ចអភិវឌ្ឍន៍ថ្មី ។ មួយផ្នែក ឆ្នាំនេះ គឺជា ឆ្នាំបញ្ចប់ នៃការអនុវត្ត ផែនការ អភិវឌ្ឍន៍ ជាតិ ៥ ឆ្នាំទី ១៤ របស់ប្រទេសចិន ហើយ ក៏ជា ឆ្នាំគន្លឹះ សម្រាប់ ការ ត្រៀមលក្ខណៈ សម្រាប់ រៀបចំ សមាជ បក្សកុម្មុយនីស្តវៀតណាមលើកទី ១៤ ផងដែរ ហើយ ភាគី ទាំង ពីរ មាន កម្លាំង ចលករ ផ្ទៃ ក្នុង ដ៏ខ្លាំងក្លា ក្នុង ការ បង្កើន កិច្ចសហប្រតិបត្តិការ ។ មួយផ្នែក ទៀត ការប៉ះទង្គិច ខាង ភូមិ សា ស្ត្រនយោបាយ បាន កើតមានជាបន្តបន្ទាប់ ហើយ ការ ងើប ឡើងវិញ នៃ សេដ្ឋកិច្ច សកល មាន កម្លាំង ទន់ខ្សោយ ។ នាពេល ថ្មីៗ កន្លងទៅ នេះ សហរដ្ឋអាមេរិក បាន ប្រើ ប្រាស់ ពន្ធ គយ យ៉ាង អនាធិបតេយ្យ ចំពោះ បណ្តាប្រទេស នា នា លើ ទូទាំងពិភពលោក និង ធ្វើ អនុត្តរ ភាព ដោយ ឯកតោភាគី ដែលបានបំផ្លាញយ៉ាង ធ្ងន់ ធ្ងរ ដល់ ស្ថិរភាព នៃ សណ្តាប់ ធ្នាប់ សេដ្ឋ កិច្ច ពិភព លោក ។ ប្រទេសចិន និងវៀតណាម បាន រួមគ្នា គាំពារ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែល មិន ត្រឹមតែ បាន គាំពារ ផលប្រយោជន៍រួម របស់ ប្រទេស កំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំង ក៏ បាន ជំរុញ ការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ច ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងបរិបទបែបនេះ “ការធ្វើឱ្យស៊ីជម្រៅ នូវ កិច្ចកសាង សហគមន៍ រួម វាសនា ចិន-វៀត ណា ម” វាពិតជា ធ្វើ ស្របតាមឆន្ទៈរបស់ប្រជាជន និង ចំពេលល្អណាស់ ។ ក្នុងពេល ជួប ពិភាក្សា ការ ងារ ជាមួយ លោក Tô Lâm អគ្គ លេខា ធិការ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ នីស្ត រៀត ណាម លោក Xi Jinping អគ្គលេខាធិការ នៃ គណៈ កម្មា ធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិន បាន លើកឡើង វិធានការ ៦ ចំណុច ។ វិធានការទាំង ៦ ចំណុច នេះ បាន គ្រោង ផែនការ គោល ថ្មី សម្រាប់ ការធ្វើឱ្យ ស៊ីជម្រៅ នូវ ការកសាង សហគមន៍រួម វាសនា រវាង ចិន និង វៀត ណាម ក៏ដូចជា បាន តម្រង់ទិសដៅ សម្រាប់ ឱ្យ “ប្រជាជនចំនួនជាង ១៥០០ លាននាក់ រួមគ្នា ឆ្ពោះ ទៅ រក ការធ្វើទំនើបកម្ម” ។
គេហទំព័រ «CCFR China state-controlled media » កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជា ប្រភពនៃកម្លាំងចលករ សម្រាប់ ការ ជំរុញ ទំនាក់ទំនង រវាង ចិន និង វៀតណាម ។ ប្រទេសចិន បានរក្សា ឋានៈ ជាដៃគូ ពាណិ ជ្ជ កម្ម ធំបំផុត របស់ វៀតណាម ក្នុងរយៈពេលជាង ២០ ឆ្នាំជាប់ៗគ្នា ចំណែកឯ វៀតណាម គឺ ជា ដៃ គូ ពាណិជ្ជកម្មធំបំផុត របស់ចិន ក្នុងចំណោមប្រទេសអាស៊ាន ។ ក្នុង អំឡុងពេល ដំណើរ ទស្ស ន កិច្ច នៅ វៀតណាម លើក នេះ លោក Xi Jinping រួមជា មួយ លោក Tô Lâm អ ញ្ជើ ញ ចូល រួម ពិធីចាប់ ដំណើរ ការ យន្តការសហប្រតិបត្តិការ ផ្លូវដែក ចិន-វៀត ណាម ។ លើ ស ពី នេះ ទៅ ទៀត ចិន និង វៀតណាម ក៏បាន ចុះហត្ថលេខា លើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ចំនួន ៤៥ ច្បាប់ ផងដែរ ។ ទីភ្នាកងារសារព័ត៌មានរ៉យទ័រ សម្គាល់ឃើញ ថា ដំណើរទស្សនកិច្ច លើក នេះ នឹង ជំរុញ ឱ្យ ចិន និងវៀតណាម បង្កើន កិច្ចសហប្រតិបត្តិការ ក្នុង វិស័យ ពាណិជ្ជកម្ម ខ្សែ សង្វាក់ ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ។
គេហទំព័រ «CCFR China state-controlled media » ឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្រ្ត ការ ជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិន និង វៀត ណាម ឱ្យកាន់តែស៊ីជម្រៅ និង កាន់តែរឹងមាំ នឹង ធ្វើ ឱ្យ ប្រជាជន ចំនួនជាង ១៥០០ លាន នាក់ រួមគ្នា ចែករំលែក នូវ សមិទ្ធផលនៃការធ្វើទំនើបកម្ម ហើយ ក៏ នឹង នាំមក នូវ ស្ថិរភាព និង ភាពប្រាកដប្រជា ដ៏មានតម្លៃ ជូនដល់ ពិភពលោក ដែល មាន បម្រែ បម្រួល និង ភាព រង្គោះ រង្គើ ខ្លាំង ផងដែរ ៕
ដោយ ៖ សិលា