ថ្ងៃទី១៧ ខែមេសា នេះ ជាខួប៥០ឆ្នាំ (១៧ មេសា ១៩៧៥ – ១៧ មេសា ២០២៥) នៃការដួលរលំរបប លន់ ណុល និងជាការចាប់ផ្តេីមនៃរបបប្រល័យពូជសាសន៍ប៉ុល ពត!!

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី១៧ ខែមេសា នេះ ជាខួប៥០ឆ្នាំ (១៧ មេសា ១៩៧៥ – ១៧ មេសា ២០២៥) នៃការដួលរលំរបប លន់ ណុល និងជាការចាប់ផ្តេីមនៃរបបប្រល័យពូជសាសន៍ប៉ុល ពត!! នេះជាលើកឡើងពីលោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានបង្ហោះលើផេកផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

លោក ហេង រតនា បានបន្តថា ៖ រយ:ពេល៥០ឆ្នាំកន្លងទៅនេះ ប្រជាជននិងមាតុភូមិនេះបានចំណាយពេលវេលាជាង២៥ឆ្នាំក្នុងសង្គ្រាម! សន្តិភាពរកបានមកវិញយ៉ាងលំបាកបំផុត តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដឹកនាំដោយមគ្គទេសក៍ឯក សម្តេចអគ្គមហាសេនាបតីតេជោ!
៥០ឆ្នាំ បានកន្លងផុតទៅ យេីងទាំងអស់គ្នាចងចាំជានិច្ច ចំពោះថ្ងៃសោកវិនាសកម្មបំផុតរបស់ព្រះរាជាណាចក្រដ៍កំសត់តូចមួយនេះ!!

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print