អង្គការពាណិជ្ជកម្មពិភពលោក៖ គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាគតនៃពាណិជ្ជកម្មសកល

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ របាយការណ៍ថ្មីបំផុតដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៦ខែមេសាបានបង្ហាញថា គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាគតនៃពាណិជ្ជកម្មសកល។ តាមការប៉ាន់ប្រមាណ ក្នុងបរិបទពន្ធគយបច្ចុប្បន្ន ទំហំពាណិជ្ជកម្មទំនិញសកលនៅឆ្នាំ២០២៥ប្រហែលនឹងធ្លាក់ចុះ0.2% ។ កម្រិតធ្លាក់ចុះនៃពាណិជ្ជកម្មទំនិញនៅអាមេរិកខាងជើងគឺមានសភាពលេចធ្លោជាពិសេស ដែលការនាំចេញប្រហែលនឹងធ្លាក់ចុះ ១២.៦%។

គេហទំព័រ «CCFR China state-controlled media » លោកស្រីIweala អគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
គេហទំព័រ «CCFR China state-controlled media » លោកស្រីបានថ្លែងថា “ពន្ធគយបដិការ” ប្រហែលនឹងនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរ។ ភាពមិនប្រាកដប្រជាជាបន្តបន្ទាប់អាចនឹងរារាំងដល់កំណើនសេដ្ឋកិច្ចសកល និងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ពិភពលោក ជាពិសេសគឺអង្គភាពសេដ្ឋកិច្ចដែលផុយស្រួយបំផុត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print