បុរស​ម្នាក់​បានជិះម៉ូតូជ្រុល​ទៅ​បុក​ឡំប្រឺតាពីក្រោយ​បណ្ដាល​ឱ្យដួល​សន្លប់​ស្តូក​​​ស្តឹង​  

ចែករំលែក៖

​    ភ្នំពេញៈ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុយគី​វីវ៉ា​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​បានជ្រុល​ទៅ​បុក​ឡំប្រឺតាពីក្រោយដែលឈប់​ចត​នៅ​លើ​ផ្លូវ​បណ្តាល​ឱ្យដួល​សន្លប់​ស្តូក​ស្តឹង។
​  ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៨និង​៣០នាទីយប់​ ថ្ងៃ​ទី​១៧ខែ​មេសា ឆ្នាំ​២០២៥​ តាម​បណ្ដោយ​ផ្លូវ​លេខ៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​   ។

​  តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​វ័យ​ប្រហែល​ជាង​៥០ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​ ស៊ុយ​ហ្ស៊ុយគី​វីវ៉ា​ ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 1KI-4455 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៤៨៨ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ដោយ​សារ​តែ​អ្នក​បេីក​ម៉ូតូ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​ឡំប្រឺតា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ តាកែវ​1U-0322 ដែល​ម្ចាស់​ឈប់​ចត​នៅ​លើ​ផ្លូវ​ដើម្បី​រង់ចាំ​ដឹក​ភ្ញៀវ​ បណ្តាល​ឲ្យដួល​បោក​ទៅ​នឹង​ផ្លូវ​ សន្លប់​ស្តូក​ស្តឹង​បាត់​ស្មារតី​ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​សាមុយ​របស់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​មកដឹក​យក​ទៅ​សង្គ្រោះ​ផងដែរ​  ។
​  ក្រោយ​កេីតហេតុ​ មធ្យោបាយ​ទាំង​អស់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការវាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន​ រង់ចាំ​ដំណោះ​ស្រាយ​  ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print