ឡិចសីុសRX300បើកបុកម៉ូតូCBR បណ្ដាលឲ្យឪពុកនិងកូនរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដឡិចសីុសRX300មួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូCBR ពេញទំហឹងបណ្ដាលឲ្យបុរសជាឪពុករងរបួសធ្ងន់និងកូនប្រុសម្នាក់ទៀតរងរបួសស្រាល ហើយរថយន្ដបានព្យាយាមបើកគេចខ្លួនតែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជួយដេញឃាត់ជាប់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែបជាបួន តាមបណ្ដោយមហាវិថីព្រះនរោត្ដម កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយរថយន្ដបានព្យាយាមបើកគេចខ្លួនរហូតមកដល់ខាងលិចផ្សាធំថ្មី តាមបណ្ដោយផ្លូវលេខ៦៧ ទើបប្រជាពលរដ្ឋដេញតាមឃាត់ជាប់ តែតៃកុងរថយន្ដបានចុះគេចខ្លួនបាត់ដោយទុកតែរថយន្ដនិងអ្នករួមដំណើរម្នាក់នៅនឹងកន្លែង។

បើតាមការរៀបរាប់ពីជនរងគ្រោះត្រូវជាកូនបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេនិងឪពុកជិះម៉ូតូម៉ាកCBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DE-6744 ជិះតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុក៏មានរថយន្ដ ម៉ាកឡិចសីុសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2M-6924 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ទិសដៅពីកើតទៅលិចឆ្លងមហាវិថីព្រះនរោត្ដមក៏បុកម៉ូតូពេញទំហឹងបណ្ដាលឲ្យឪពុករបស់គេបោកក្បាលជាមួយកញ្ចក់រថយន្ដរងរបួសធ្ងន់ ចំណែករូបគេផ្លោងឡើងលើដំបូលរថយន្ដ តែរងរបួសស្រាល។

ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុរួចរថយន្ដមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបន្ថែមល្បឿនរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ជួយដេញចាប់រហូតមកដល់ខាងលិចផ្សាធំថ្មី ទើបឃាត់រថយន្ដបាន ប៉ុន្តែតៃកុងរថយន្ដបានចុះពីរថយន្ដរត់គេចខ្លួនបាត់ទៅហើយ នៅតែអ្នករួមដំណើរតែប៉ុណ្ណោះ។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដបង្កនិងម៉ូតូ ត្រូវបានភាគីតំណាងទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាច្រើនម៉ោងទើបត្រូវគ្នាដោយភាគីខាងរថយន្ដព្រមសងថ្លៃការខូចខាតនិងព្យាបាលរបួសចំនួន១០០០ដុល្លារ(មួយពាន់ដូល្លា)ដើម្បីបញ្ចប់រឿងតែម្ដង៕

dd (1) dd (2) dd (3)

ដោយ៖ ជីម ភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print