Update ៖ លោកXiJinpingប្រធានរដ្ឋចិនចូលគាល់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ

ចែករំលែក៖

ភ្នំពេញ ៖ យប់ថ្ងៃទី១៧ខែមេសា លោកXiJinpingប្រធានរដ្ឋចិនបានចូលគាល់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុនៅព្រះបរមរាជវាំងក្រុងភ្នំពេញ។

លោកXiJinpingបានលើកឡើងថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋនិងថ្នាក់ដឹកនាំចិនជំនាន់ចាស់ បានបង្កើតទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាដែលមានភាពរឹងមាំមិនអាចបំបែកបាន ប្រទេសយើងទាំងពីរនឹងចងចាំជានិច្ចនូវព្រះរាជបូជនីយកម្មជាប្រវត្តិសាស្ត្ររបស់ព្រះអង្គ។ សម្តេចព្រះមហាក្សត្រីជាសាក្សីនិងជាអ្នកជំរុញទំនាក់ទំនងមិត្តភាពចិន-កម្ពុជា ហើយមានមនោសញ្ចេតនាមិត្តភាពជាពិសេសចំពោះប្រជាជនចិន។ ព្រះអង្គពិតជាស័ក្តិសមក្នុងការទទួលបានគ្រឿងឥស្សរិយយសមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសចិនគឺជាផ្ទះទីពីររបស់ព្រះអង្គ ស្វាគមន៍ទ្រង់យាងទៅកាន់ប្រទេសចិននៅគ្រប់ពេលវេលា។
សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុមានព្រះសវនីយ៍ថា លោកប្រធានរដ្ឋចិនXi Jinping គឺជាមិត្តដ៏អស្ចារ្យបំផុតរបស់កម្ពុជា ហើយដំណើរទស្សនកិច្ចលើកនេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមើលឃើញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដែលបានពូនជ្រំឡើងដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ខ្ញុំជឿជាក់ថា ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅ និងរឹងមាំមិនអាចបំបែកបាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print