អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានបង្ហាញការពេញចិត្តចំពោះលទ្ធផលផ្លែផ្កាដែលបានមកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ី ជីនពីងប្រធានាធិបតីចិននៅកម្ពុជាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ។

លោកបណ្ឌិតជា មុនីឫទ្ធិបានមានប្រសាសន៍ថា លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសានេះ បានគូសរំលេចយ៉ាងច្បាស់ថា ភាគីទាំងពីរ កម្ពុជានិងចិន ដែលតែងឈរជាប់ជានិច្ចលើគោលការណ៍សមភាព និងបើកចំហកាន់តែទូលាយនៃទីផ្សារពាណិជ្ជកម្ម ព្រមទាំងគោរពផ្តល់តម្លៃគ្នាទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍន៍រៀងៗខ្លួន ដោយឈរលើកិច្ចសហប្រតិបត្តិការឈ្នះ=ឈ្នះ និងឈរយ៉ាងរឹងមាំលើកិច្ចកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាលថែមទៀតផង ដែលក្នុងនោះរួមមាន៖
លោកបណ្ឌិតបញ្ជាក់ថា ៖ « ១- ការកែលម្អសេដ្ឋកិច្ចនៅនឹងមូលដ្ឋានដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជាទឡ្ហីករណ៍ស្រាប់ក្នុងការបង្កើតការងារថ្មីសម្រាប់យុវជន ការជំរុញល្បឿននៃសហគ្រាសធុនតូចនិងមធ្យមនិងការវិនិយោគក្នុងស្រុក។ ២- ការចូលរួមចែករំលែកបច្ចេកវិទ្យាតាមរយៈយន្តការដែលមានស្រាប់ដែលបានឯកភាពលើ«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្ដល់ជូនដល់ប្រជាជនកម្ពុជាទទួលបានជំនាញតាមរយៈការបណ្ដុះបណ្ដាល និងការផ្ទេរបច្ចេកវិទ្យាពីចិនមកកម្ពុជា ដូចជាគម្រោងកសិកម្មឆ្លាតវៃ ថាមពលកកើតឡើងវិញ និងផែនការហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់បច្ចេកវិទ្យា។ ៣- ការលើកស្ទួយតួនាទីអន្តរជាតិរបស់កម្ពុជា ដែលតាមរយៈដំណើរទស្សនកិច្ចនេះពិភពលោកនឹងបានឃើញកាន់តែច្បាស់ថាកម្ពុជាគឺជាមជ្ឈមណ្ឌលសហការនយោបាយ និងសេដ្ឋកិច្ចពហុប៉ូលដែលនឹងបង្កើនភាពទាក់ទាញសម្រាប់វិនិយោគពីបរទេសថែមទៀត។»
នៅក្នុងឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្តមស៊ី ជីនពីងនេះ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចព្រមព្រៀងនិងផ្លាស់ប្ដូរឯកសារជាផ្លូវការសរុបចំនួន ៣៧ ។      កិច្ចព្រមព្រៀង ទាំងនោះគឺគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន៖ ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ វិស័យព័ត៌មាន ការងារយុវជន កសិកម្ម សុខាភិបាល ធនធានទឹក ទេសចរណ៍ កិច្ចការនារី និងវិស័យផ្សេងទៀត៕

...

ប្រភព ៖  «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print