ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់សង្ស័យឈ្ងោកចុចទូរស័ព្ទ ស្របពេលកំពុងបេីករថយន្ត លឿន រេចង្កូតទៅបុកបុរសម្នាក់កំពុងជិះកង់ពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅប៉ះរបាំងថ្មពុះចែកផ្លូវបែកក្បាលស្លាប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលា ម៉ោង ០៦ និង ៣៥នាទីព្រឹក ថ្ងៃ ទី ១៩ ខែមេសា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក Range Rover ពាក់ផ្លាកលេខភ្នំពេញ 2BX-8289 តាមបណ្ដោយផ្លូវ ៦០ ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលធ្វើដំណើរដល់ចំណុចកើតហេតុ សង្ស័យឈ្ងោកចុចទូរស័ព្ទបណ្ដាលឲ្យរេចង្កូតរថយន្ដទៅបុកបុរសម្នាក់កំពុងជិះកង់តាមបណ្ដោយផ្លូវពីក្រោយពេញទំហឹង ធ្វេីឲ្យអ្នកជិះកង់ខ្ទាតប៉ះនិងរបាំងថ្មពុះចែកផ្លូវបែកក្បាលស្លាប់ភ្លាមៗតែម្តង។ ចំណែកម្ចាស់រថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែកក្រាមដើម្បីសួរនាំបន្ដតាមនីតិវីធីច្បាប់ ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ធ្វេីការវាស់វែងយករថយន្តនិងកង់ទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសព សមត្ថកិច្ចប្រគល់ឲ្យគ្រួសារសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕