លោក វ៉ាង វិនពីង៖​ ចិនសន្យានាំចូលកសិផលដែលមានគុណភាពពីកម្ពុជា និងជំរុញអ្នកវិនិយោគបន្ថែម

ចែករំលែក៖

ភ្នំពេញ​៖​ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បាន​រៀប​ចំ​សន្និសីទ​សារ​ព័​ត៌មាន ដើម្បីបង្ហាញអំពីលទ្ធផលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់​លោក ស៊ី ជីនពីង ប្រធានា​​ធិបតី​សាធារណរដ្ឋ​ប្រជាមានិតចិន នៅកម្ពុជា រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសាឆ្នាំ២០២៥​ កន្លងទៅថ្មីៗនេះ។

នាឱកាស​នោះ​ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីង បានថ្លែងថា៖ ភាគីទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មីថា កម្ពុជា និង​ ចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញ ទៅមកនិងគាំទ្រគ្នាគ្រប់កាលៈទេសៈ ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំ​ប្រកប​ដោយ​យុទ្ធ​សាស្រ្ត​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំនៅកម្ពុជា ប្រទេសទាំងបាន​ឯកភាព​គ្នា​កសាង​សហគមន៍​វាសនារួម កម្ពុជា ចិន ក្នុងយុគ្គសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដា​ខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិ​ការ​ជា​ផ្លែ​ផ្កាជា​ក់​ស្តែង ​និងការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកាន់តែញឹកញាប់ ដែលបង្កើត​បាន​នូវ​គំរូ​ថ្មី​នៃ​ទំនាក់​ទំនង​អន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

បន្ថែមពីនេះ ភាគីចិន បានសន្យាការនាំចូលនូវកសិផលដែលមានគុណភាពខ្ពស់ របស់​កម្ពុជា​អោយកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលកន្លងមក ចិនបាននាំចូល​នូវ​ផលិត​ផល​កសិកម្ម​មួយ​ចំនួនរួចហើយដូចជា ចេកអំបូងលឿង ស្វាយកែវរមៀត គ្រាប់ចន្ទី ត្រី តាមរយះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា ចិន និង អសិប ជាដើម។ ដោយឡែកពាក់ពន្ធ័នឹងការវិនិយោគ ភាគីចិន បានសន្យាថា នឹងផ្សព្វផ្សាយ ព្រមទាំងជម្រុញអោយវិនិយោគិនចិន បន្ត និង បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា អោយបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ផល​ប្រយោជន៍​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។

លោកឯកអគ្គរដ្ឋទូត​ បន្តថា ក្រោមការ​ឯក​ភាព​ជា​យុទ្ធ​សាស្ត្រ​កម្រិត​ខ្ពស់​ប្រទេស​ទាំង​២ ដោយគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ចិន ដោយយន្ត​ការ​គ្រប់​គ្រង​រួម និងការអនុវត្តផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា ចិន ក្នុង​យុគ​សម័យ​ថ្មី ជាចំនុចចម្បង ភាគីទាំង២ នឹងបន្តជម្រុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា ចិន ដែលមានវិស័យអទិភាពចំនួន ៦និង ពន្លឿន ការកសាង”ច្រករបៀងឧស្សហកម្ម និង បច្ចេក​វិទ្យា” និង “ច្រករបៀងមច្ឆា និង អង្ករ” ព្រមទាំង​ពង្រឹង​ទំនុក​ចិត្ត​នយោបាយ​អោយ​កាន់​តែ​ខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

...

គួរបញ្ជាក់ថា​ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន កាលពីឆ្នាំ២០២៤​ បានសម្រេច ១៣៧៦២​លាន​ដុល្លារអាម៉េរិក កើនឡើង ២៤,២៣% ក្នុងនោះការនាំចេញរ​បស់​កម្ពុជា​សម្រេច​បាន​១៦០៧លានដុល្លារអាម៉េរិកកើនឡើង២២,២៧%។ ក្នុងនោះដែរ ក្រុមហ៊ុន សហគ្រាសចិន ដែល​បាន​ចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានចំនួន ២ ៩២១ កើនឡើង ២០,៦៥%៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print