អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៨ ខែមេសា អ្នកនាំពាក្យនៃ ក្រសួងពាណិជ្ជកម្ម ចិនបានថ្លែងថា ភាគីចិន បានកត់សម្គាល់ថា នៅថ្ងៃទី ១៧ ខែមេសា តាមម៉ោងអាមេរិកខាងកើត ឆ្លើយតបចំពោះ ករណីដែល ការិយាល័យតំណាងពាណិញជ្ជកម្ម ចិនបានប្រកាសវិធានការ ចុងបំផុតនៃការស៊ើបអង្កេត ៣០១ ចំពោះ វិស័យកិច្ចការសមុទ្រ ភាស្តភាកម្ម និង ផលិតនាវារបស់ប្រទេសចិន ។ ភាគីចិន សម្តែងការ មិនពេញចិត្តយ៉ាងខ្លាំង ក្លា និង ប្រឆាំង យ៉ាងដាច់ខាត។ ភាគីចិននឹង តាមនដានយ៉ាងដិតដល់ចំពោះទនោរពាក់ព័ន្ធរបស់ ភាគីអាមេរិក ហើយ នឹង ចាត់វិធានការ ដ៏ចំបាច់ទាំងអស់ ដើម្បីសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យ រូនេះបាន បន្តទៀតថា វិធានការរបស់អាមេរិកបានលាតត្រដាងដោយពេញលេញ នូវ ធាតុពិត នៃឯគោលនយោបាយឯកតោភាគី និងគាំពារនិយមរបស់ ខ្លួន ដែលជា ទង្វើមិនមែនទីផ្សារសុទ្ធសាធ វាប្រកបដោយ ភាពរើសអើងយ៉ាងច្បាស់លាស់ដែល បាន បំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវ រប់ សហគ្រាស ចិន រំខានយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងល្មើស យ៉ាងធ្ងន់ធ្ងរនូវ ច្បាប់កំណត់អង្គការ ពាណិជ្ជកម្មពិភពលោក ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម អន្តរជាតិ ដែល ឈរលើ មូលដ្ឋាននៃច្បាប់កំណត់។ ភាគីចិន សូមដាស់តឿនឱ្យ ភាគីអាមេរិក គោរពការពិត និង ច្បាប់ កំណត់ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពហុភាគី គោរពសេដ្ឋកិច្ច ទីផ្សារ និង គោលការណ៍ប្រកួតប្រជែងដោយយុត្តិធម៌ បញ្ឈប់ការ ទម្លាក់កំហុសមកលើកអ្នកដទៃ និងកែតម្រូវ កំហុសក្នុងពេលឆាប់ៗ៕
ដោយ ៖ សិលា