ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិខណៈមានជនសង្ស័យម្នាក់ដើមកកាប់ជនរងគ្រោះម្នាក់ចំក្បាលពីក្រោយជាច្រើនពូថៅបណ្ដាលអោយស្លាប់ក្នុងវង់ផឹកស៊ីនៅស្រុករមាសហែក។
ហេតុការណ៏នេះ បានកើតឡើង នៅវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៨ មេសា២០២៥ ស្ថិតនៅភូមិព្រៃសត្វ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ឌីម វណ្ណី អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃសត្វ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ។
ចំណែកជនសង្ស័យមានឈ្មោះ មឿង ធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ (ជាមនុស្សសសៃប្រសាទ)រស់នៅភូមិព្រៃសង្គមឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ប្រភពបន្តថា កាលពីថ្ងៃវេលាម៉ោង១២ថ្ងៃត្រង់ នៅផ្ទះកើតហេតុ ត្រូវជាបងប្រុសរបស់ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយអ្នកជិតខាង៦ទៅ៧នាក់រហូតដល់យប់ក៏ឈប់ផឹកស៊ី ចំណែកម្ចាស់ផ្ទះស្រវឹងក៏ឡើងទៅដេក នៅតែភ្ញៀវនាំគ្នាអង្គុយជជែកគ្នាលេងបន្ត ចំណែកជនរងគ្រោះ ត្រូវជាប្អូនម្ចាស់ផ្ទះក៏អង្គុយលេងកំដរភ្ញៀវរហូតដល់ម៉ោង១១យប់ ស្រាប់ជនសង្ស័យ ដើរចូលមកទាញពូថៅវា.យជនរងគ្រោះពីក្រោយ១ពូថៅ បណ្តាលឲ្យដួល រួចកា.ប់យ៉ាងរន្ថើនជាច្រើនពូថៅ១ពូថៅ ចំក្បាលពីក្រោយបណ្តាលឲ្យផុងលលាដ៍ក្បាលស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង។
ចំណែកជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ ។
ប្រភពបន្តថា ជនសង្ស័យមានជម្ងឺសរសៃប្រសាទ ជាង១០ឆ្នាំមកហើយ ក៏ប៉ុន្តែគ្មានសំបុត្របញ្ជាក់ពីគ្រូពេទ្យទេ មនុស្សនេះបែកស្ទើរឆ្កួតស្ទើជា ត្រូវប្រពន្ធលែងលះ ហើយទៅរស់នៅក្នុងវត្ត នៅស្រុកមេសាង ខេត្តព្រៃវែង ។
ជនសង្ស័យមានប្រពន្ធកូននៅភូមិកើតហេតុខាងលើ ក្រោយពីប្រពន្ធលែងមកជនសង្ស័យចេញទៅនៅឯស្រុកកំណើត ហើយបានចេញចូលមករកបងប្រុស នៅក្នុងភូមិកើតហេតុ ហើយបានបាត់ខានចេញចូលយូរឆ្នាំហើយ ទើបតែឃើញជនសង្ស័យចូលមកភូមិកើតហេតុកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៨ មេសានេះ ដើរចូលមកកន្លែងជនរងគ្រោះផឹកស៊ី ដោយមិននិយាយស្តីអីទេ ហើយក៏ដើរចេញទៅវិញបាត់ទៅ ស្រាប់តែដល់ម៉ោង១១យប់ត្រឡប់មកវិញចូលកា.ប់ប្រហារជនរងគ្រោះតែម្តង ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណះសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ។