ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នក នាំពាក្យ ក្រសួង ពាណិជ្ជកម្ម ចិន បាន ថ្លែងនៅ ថ្ងៃទី ២១ ខែ មេសា ថា ពេល ថ្មីៗនេះ អាមេរិក បាន ដំឡើង អត្រាពន្ធគយ ចំពោះ ដៃគូ ពាណិជ្ជកម្ម ទាំងអស់ ដោយ ប្រើ «ស្មើគ្នា ឬ បដិការ » ធ្វើ ជាលេស ស្របពេលជាមួយ ក៏ បាន គំរាមកំហែង ភាគីនានា ឱ្យ ធ្វើ ការចរចា ជាមួយ អាមេរិក នូវ អ្វី ដែល ហៅ ថា «ពន្ធគយ បដិការ » ។

គេហទំព័រ «CCFR China state-controlled media » ទង្វើ នេះគឺ ប្រើ ពាក្យ «ស្មើគ្នា » មក ជា លេស ដើម្បី ធ្វើ អនុត្តរភាព នយោបាយ ក្នុង វិស័យ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម និង ការធ្វើ សម្លុត កំហែង ដោយ ឯកតោភាគី ។ ការ ធ្វើ សម្បទាន ឬ ចុះញ៉ម មិន អាច នាំមក នូវ សន្តិភាព ទេ ហើយ ក៏ មិនអាច ទទួល បាន ការគោរព ដែរ ។ ការដែល យកផល ប្រយោជន៍ អ្នក ដទៃ ដើម្បី ប្តូរ យក ការ លើកលែង ពន្ធគយ និង ផលប្រយោជន៍ របស់ ខ្លួន ក្នុង មួយគ្រា , វា ដូចជា ការសុំ ស្បែក ពីខ្លា , ដែល ទី បំផុត គឺ បំផ្លាញ ផល ប្រយោជន៍ របស់ អ្នកផ្សេង និង ខ្លួនឯង។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យ បានបន្តថា ប្រឈមមុខនឹង ការវាយប្រហារ ពី ឯកតោភាគីនិយម និង គាំពារនិយម គ្មាននរណា អាច ឱប ដៃ ឈរ មើល បានឡើយ ។ កាលណា ពាណិជ្ជកម្ម អន្តរជាតិ វិលទៅរក «ច្បាប់ ព្រៃ » ដែល ខ្លាំងស៊ីខ្សោយ នោះ ប្រទេសទាំង អស់ នឹង ក្លាយជាអ្នក រងគ្រោះ ដូចគ្នា។ ភាគីចិន មានឆន្ទៈ បង្កើន សាមគ្គីភាព និង សម្របសម្រួល ជាគ្នា បណ្តាភាគី ពួតដៃ គ្នា ដើម្បី ប្រយុទ្ធប្រឆាំងនឹង ទង្វើ អនុត្តរភាព និង ឯកតោភាគីនិយម ដើម្បី គាំពារ សិទ្ធិ និង ផលប្រយោជន៍ ស្របច្បាប់ របស់ ខ្លួន និង គាំពារ សច្ច យុត្តិធម៌ អន្តរជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print