ភ្នំពេញ ៖ ពិតជាសោកស្តាយនឹងរន្ធត់ ! ខណៈកីឡាករបាល់ទាត់ ទេស សម្បត្តិ បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយគ្រួសារសព! នេះបើតាមការបញ្ជាក់របស់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា ៖ បច្ចុប្បន្នកីឡាករ ទេស សម្បត្តិ លេងនៅក្រុមវីសាខា និងធ្លាប់ជាអតីតកីឡាករជម្រើសជាតិ ដែលមហាជនដាក់រហស្សនាមថា ជាកីឡាករ Ramos ស្រុកខ្មែរ។
តាមការបញ្ជាក់របស់លោក ខៀវ សាម៉េត, កីឡាករ ទេស សម្បត្តិ បានជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពកីឡាករ ទេស សម្បត្តិ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ និងម៉ូតូម៉ាក ADV មួយគ្រឿងនៅក្នុងប្រឡាយទឹកសាក់សំពៅ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីនៃការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យកោសល្យវិច័យទៅលេីសព និងប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សិលា