សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃចន្ទទី​២១​ ខែមករា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណៈជន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលនិយមលេងបណ្តាញសង្គម Facebook បណ្តាញសង្គមនានា និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ មេត្តាជ្រាបថាៈ នាពេលថ្មីៗនេះ មានគណនី Facebook មួយចំនួន បានបង្ហោះព័ត៌មាន ពាក់ព័ន្ធ និងការអនុវត្តគម្រោងមូលនិធិឃុំ របស់រដ្ឋបាលឃុំត្រប់ ថាធ្វើឱ្យបាត់ថវិកាជាតិជាច្រើន ។

រដ្ឋបាលឃុំគ្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម សូមបញ្ជាក់ផងដែរថា វីដេអូ ដែលបានបង្ហោះនេះ ជា វីដេអូ ចាស់កាលពី ០២ ឆ្នាំមុន គឺឆ្នាំ២០២៣ ។ ពាក់ព័ន្ធការបង្ហោះថាមានការបាត់ថវិកាជាតិ ទៅលើការអនុវត្តគម្រោងរបស់រដ្ឋបាល ឃុំត្រប់ គឺ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ខេត្ត ក្រសួង បានចុះត្រួតពិនិត្យ ស៊ើបអង្កេត រួចរាល់ ហើយ ឃើញថារដ្ឋបាលឃុំបានអនុវត្តតាមនិតិវិធី និងបច្ចេកទេសត្រឹមត្រូវ ជាលទ្ធផលបានបញ្ជាក់ថា ពុំមាន ការបាត់ថវិកាជាតិដូចការផ្សព្វផ្សាយនោះទេ ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ក៍ដូចជា បងប្អូនប្រជាពលរដ្ឋដែលនិយម លេងបណ្តាញសង្គមនានា និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ មេត្តាជ្រាបជាព័ត៍មាន ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print