ការប្រកួតបាល់ទាត់នៅអ៉ីតាលី Serie A ថ្ងៃចន្ទនេះត្រូវបានពន្យារពេលបន្ទាប់ពី សម្តេច ប៉ាប ហ្វ្រង់ស៊ីស សោយទីវង្គត

ចែករំលែក៖

ការ​ប្រកួត​ចំនួន​បួន​ដែល​បាន​កំណត់​កាកាលេងនៅថ្ងៃ​ចន្ទ​ក្នុង​ក្របខ័ណ្ឌ​កំពូល​នៃ​បាល់ទាត់​អ៊ីតាលី​ត្រូវ​បាន​ផ្អាក​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​សម្តេច​ប៉ាបហ្វ្រង់ស៊ីស(Pope Francis)។

ជំនួបរវាង Torino vs Udinese, Cagliari vs Fiorentina, Genoa vs Lazio និង Parma vs Juventusត្រូវបានផ្អាកសិន ចំណែកក្លឹបមួយចំនួននៅក្របខណ្ឌ Serie A បានបង្ហោះសារគោរពដល់សម្តេចប៉ាប បន្ទាប់ពីលោកបានទទួលមរណភាព។

បុរីវ៉ាទីកង់បានប្រកាសនៅព្រឹកថ្ងៃច័ន្ទថា សម្តេចប៉ាប ហ្វ្រង់ស៊ីស បានសោយ​ទិវង្គត​ក្នុងជន្មាយុ ៨៨ព្រះវស្សា បន្ទាប់ពីការព្យាបាលរយៈពេលប្រាំសប្តាហ៍នៅមន្ទីរពេទ្យ។

សម្តេចប៉ាប Francis ត្រូវបានជ្រើសរើសឱ្យដឹកនាំព្រះវិហារកាតូលិកក្នុងឆ្នាំ 2013 ដោយជំនួសសម្តេច Pope Benedict XVI ។ សម្តេចប៉ាបគឺជាអ្នកគាំទ្របាល់ទាត់មួយរូបដែលធ្លាប់គាំទ្រក្រុមបាលើទាត់ San Lorenzo របស់អាហ្សង់ទីនតាំងពីគាត់នៅក្មេង។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print