ឯកឧត្តម ឌី វិជ្ជា និងក្រុមគ្រួសារ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះមរណភាពរបស់ លោក ទេស សម្បត្តិ កីឡាកររបស់ក្លិបកីឡាបាល់ទាត់ វិសាខា ដែលបានទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ និង ជាប្រធានក្លឹប ក្រុមកីឡាបាល់ទាត់ ព្រះខ័ន្តរាជស្វាយរៀង និងឧត្តមភរិយា បានបានផ្ញើសារ ចូលរួមសម្តែងនូវមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ចំពោះការបាត់បង់ដ៏ធំធេងនូវ ស្វាមី ឪពុក កូនក្នុងគ្រួសារមួយរូបជាទីស្រលាញ់ដ៏ជ្រាលជ្រៅ ។

ឯកឧត្តមបង្ហោះថា ៖ ខ្ញុំ និងក្រុមគ្រួសារ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះមរណភាពរបស់ លោក ទេស សម្បត្តិ កីឡាកររបស់ក្លិបកីឡាបាល់ទាត់ វិសាខា ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ចំពោះការបាត់បង់ដ៏ធំធេងនូវ ស្វាមី ឪពុក កូនក្នុងគ្រួសារមួយរូបជាទីស្រលាញ់ដ៏ជ្រាលជ្រៅ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធ លោក ទេស សម្បត្តិ បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមចូលរួមមរណទុក្ខ ពីខ្ញុំ ឌី វិជ្ជា និងក្រុមគ្រួសារ! ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print