កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ក្នុងនោះមាន កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្ដួចផ្ដើមក្នុងការកសាង “សហគមន៍ជោគវាសនារួម ចិន-កម្ពុជា” ដែលបានផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយលោកប្រធានាធិបតី ស៊ី ជីនពីង។

ថ្លែងក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន
ដែលលោក ស៊ី ជីនពីង ចូលចិត្ត»នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥កន្លងមកនេះ លោក ហួត ហាក់បានបញ្ជាក់ថា ជាការពិតណាស់ ទំនាក់ទំនងមិត្តភាពរវាងមិត្តចិន និងកម្ពុជា មានប្រវត្តិដ៏យូរលង់ និងត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតពីមួយជំនាន់ទៅមួយជំនាន់ រហូតមកដល់បច្ចុប្បន្ន ដោយត្រូវបានប្រសិទ្ធិនាមជាទំនាក់ទំនងមិត្តដែកថែប និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបន្តថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់, ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, បង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្ស ទាំងសម្បត្តិវប្បធម៌ និងធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏បានគូសរំលេចផងដែរ អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសចំពោះការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែម ទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ក៏ដូចជាការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់។
លោកបញ្ជាក់ថា ដោយហេតុថាវិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡាដែលត្រូវការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ ចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ មានអន្តរក្រសួង ស្ថាប័ន ថ្នាក់ក្រោមជាតិ វិស័យឯកជន កិច្ចសហប្រតិបត្តិការអន្តរជាតិ បណ្តាញសារព័ត៌មាន influencers និងពីបុគ្គលម្នាកៗ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print