គណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងគណៈប្រតិភូស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា អញ្ជើញទស្សនា និងពិនិត្យវឌ្ឍនភាពព្រលានយន្តហោះ អន្តរជាតិតេជោ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ គណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងគណៈប្រតិភូស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា អញ្ជើញទស្សនា និងពិនិត្យវឌ្ឍនភាពព្រលានយន្តហោះ អន្តរជាតិតេជោ ដែលគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាទស្សនកិច្ច ក្នុងន័យបង្ហាញពីភាពជាដៃគូដ៏ទំនើបរបស់ចក្រភពអង់គ្លេស-កម្ពុជា ប្រកបដោយភាពច្នៃប្រឌិត និង បៃតង ហើយលោកស្រីយល់ថា «អាកាសយានដ្ឋានអន្តរជាតិតេជោ»នឹងនាំកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាស្ថាបត្យកម្មចក្រភពអង់គ្លេស ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ចំពោះការរចនាព្រលានយន្តហោះបៃតង។ អាកាសយានដ្ឋាននេះ រចនាដោយក្រុមហ៊ុនអង់គ្លេស Foster+Partners ។

យោងតាមស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ដំណើរទស្សនកិច្ចរបស់លោកស្រី Catherine នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសក្ខីភាពនៃភាពជាដៃគូដ៏ទំនើបរបស់ចក្រភពអង់គ្លេស-កម្ពុជា ហើយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រឌិត និង បៃតង សាកសមសម្រាប់អនាគតរបស់កម្ពុជា ដែលរចនាឡើងដោយធុរកិច្ចអង់គ្លេស ជាសមិទ្ធផលដែលមិននឹកស្មានដល់។
ស្ថានទូតអង់គ្លេស និងក្រុមហ៊ុនរចនា បានបង្ហាញពីមោទកភាពក្នុងការចូលរួមរចនាអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង ដោយបូកបញ្ជូលដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយនិងសប្បកម្មក្នុងប្រទេសកម្ពុជា។សម្រាប់ប្រទេសអង់គ្លេស ចាត់ទុកព្រលានថ្មីនេះ គឺជាច្រកផ្លូវថ្មីមួយទៅកាន់ទីក្រុងភ្នំពេញរបស់កម្ពុជា នឹងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើកឆាកអន្តរជាតិប្រកបដោយស្តង់ដារថ្មី សម្រាប់ថ្ងៃអនាគត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print