សម័យ វះ កាត់ ! ក្រោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស”រំលោភអំណាច និង ប្រព្រឹត្តអំពើពុករលួយ” ត្រូវអនុវត្តច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងក៏មាននគរបាលចំនួន ៣ រូប ត្រូវបានដកតំណែង បន្ថយពីរស័ក្តិ ចៅសង្កាត់ ១ រូបត្រូវអនុវត្តផ្លូវច្បាប់ និងមន្តីនគរបាល ២ រូបទៀត ត្រូវអប់រំវិន័យកងកម្លាំង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស”រំលោភអំណាច និង ប្រព្រឹត្តអំពើពុករលួយ” ។

ក្នុងនោះក្រសួងមហាផ្ទៃបានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ អោយអនុវត្តវិន័យក្រោមរូបភាព ៖

១- ដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់ ចំពោះ ៖

ក – លោកអនុសេនីយ៍ឯក ហ៊ុន សុខម៉ុត អត្តលេខ ៧៤៥៤២ នាយរងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ខ – លោកវរសេនីយ៍ត្រី ទឹម ពុទ្ធីរ៉ា អត្តលេខ ៦៥៤៨១ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

២- ដកបន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់ ចំពោះលោកអនុសេនីយ៍ឯក យិត ចាន់ដារ៉ា អត្តលេខ ៤០០២៨ មន្ត្រី នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។

៣- អនុវត្តនីតិវិធីច្បាប់ទៅលើលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចេញសំបុត្របញ្ជាក់កំណើតឱ្យជនជាតិវៀតណាម ដែលជាជនបរទេសអន្តោប្រវេសន៍ ។

៤- អប់រំ ព្រមានលើកទី១ ចំពោះលោកវរសេនីយ៍ត្រី ប៉ុក វិចិត្រ អត្តលេខ ៥៨៤៩៩ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលតាខ្មៅ និងលោកអនុសេនីយ៍ត្រី ជៀម សំរិតធី អត្តលេខ ៨៣៥០៦ មន្ត្រីនគរបាល គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print