ក្រសួងការបរទេសចិន៖ ការដែលហ្វីលីពីនឃុបឃិតជាមួយប្រទេសក្រៅតំបន់ធ្វើសមយុទ្ធយោធាដ៏ធំបានរងការមិនពេញចិត្តនិងប្រឆាំងយ៉ាងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ហ្វីលីពីនឃុបឃិតជាមួយប្រទេសក្រៅតំបន់ធ្វើសមយុទ្ធយោធាដ៏ធំដែលបាននាំចូលនិងដាក់ពង្រាយអាវុធយុទ្ធសាស្ត្រ ហើយឈរនៅម្ខាងបដិបត្ខជាមួយបណ្តាប្រទេសក្នុងតំបន់យ៉ាងគឃ្លើន បំផ្លាញដល់ស្ថិរភាពនៃយុទ្ធសាស្ត្រក្នុងតំបន់ បំផ្លាញដល់អនាគតនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដូចនេះបានរងការមិនពេញចិត្តនិងប្រឆាំងយ៉ាងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់។

គេហទំព័រ «CCFR China state-controlled media » លោកបានបន្តថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។”ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសណាដែលយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ហើយបង្កើនការដាក់ពង្រាយយោធាក្នុងតំបន់ ញុះញង់បង្ករឿងឱ្យមានភាពតឹងតែងនិងការប្រឈមដាក់គ្នា បំផ្លាញដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ចិនដាស់តឿនភាគីពាក់ព័ន្ធកំុបង្ករឿងក្នុងបញ្ហាតៃវ៉ាន់ អ្នកដែលប្រលែងលេងជាមួយភ្លើងនឹងត្រូវឆេះរោលខ្លួនឯងជាមិនខាន”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print