ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មានសញ្ញាប័ត្រមិនមែនបណ្ឌិតទេ = អញ្ចឹងបុគ្គលរូបនេះគ្មានសមត្ថភាពពិនិត្យនិក្ខេបបទបណ្ឌិតទេ?
២- ដោយសារអសមត្ថភាពនឹងហើយទើបទណ្ឌិតរូបនេះចូលរួមអនុម័តកែរដ្ឋធម្មនុញ្ញពីប្រព័ន្ធ២/៣មកនៅ៥០%បូក១ = នេះបញ្ជាក់ពីភាពឆោតល្ងង់របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលអួតថាខ្លួនជាបញ្ញាវ័ន្ត ចេះដឹងជាងគេឯង?
៣- អ្នកដែលអួតថាចេះដឹងជាងគេឯងនោះ = ធ្វើអីក៏បរាជ័យ ដាក់ផែនការអីក៏រលាយ។
៤- ចូលឆ្នាំថ្មីលើកនេះប្រជាជនខ្មែរទូទាំងប្រទេសបានចូលរួមសប្បាយរីករាយយ៉ាងខ្លាំងនៅគ្រប់ទីកន្លែង = ដោយសារប្រទេសមានសន្តិភាពពេញលេញ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅទូទាំងប្រទេស ប្រជាជនមានមធ្យោបាយធ្វើដំណើរគ្រប់់គ្នា ប្រជាជនមានធនធានសម្រាប់ដើរកំសាន្ត។
៥- លោកត្រាំខិតខំជាន់កចិន = តែប្រជាជនអាមេរិកាំងជាអ្នកលៀនអណ្តាត?
៦- នៅលើលោកនេះទោះជាប្រទេសសេរីឬកុំមុយនីស្តក៏អាចមានទំនាក់ទំនងល្អជាមួយគ្នាបានដែរ = ដើម្បីសេចក្តីសុខរបស់ប្រជាជន ដើម្បីការរីកចម្រើន។
៧- បើប្រកាន់ថាសេរីឬកុំមុយនីស្តហើយរើសអើងគ្នា = គ្មានទំនាក់ទំនងល្អជាមួយគ្នា ប្រាកដជាមិនបានសុខជាមួយគ្នា នៅទីបំផុតប្រជាជនទាំងសងខាងរងវេទនា។
៨- ចំរៀងខ្មែរក្រហមមានន័យណាស់ = ប៉ុន្តែបើការអនុវត្តវិញគឺផ្ទុយទាំងស្រុងពីខ្លឹមសារ?
៩- ការនិយាយបំផ្លើសការពិតលើលោកអន្ទិត ជួន កក្កដា = គឺជារឿងភូតច្រើនចាញ់អាត្មា។
១០- ការនិយាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមបំផ្លើសការពិតពីកម្ពុជា = គឺជាការជីករណ្តៅកប់ខ្លួនឯងរបស់ក្រុមនេះ? ៕
ដោយ ៖ សិលា