ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖​ ស្នើឱ្យជនដែលបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយដាក់រូបថតលោក​ ប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះទេ នឹងស្រាវជ្រាវ នាំខ្លួនយកមកអនុវត្តតាមនីតិវិធី

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ សូមធ្វើការបដិសេធចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដែលបានយករូបថត លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជា Profile និងដាក់ឈ្មោះ ឯកឧត្តម មុន្នីផន នាំឱ្យមហាជនមានការយល់ច្រឡំ។

ក្នុងករណីគណនីផេកហ្វេសប៊ុកក្លែងក្លាយនេះ បង្ហោះខ្លឹមសារដែលមានលក្ខណៈប្រព្រឹត្តអំពើទុច្ចរិតខុសច្បាប់ណាមួយ គឺលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនជាប់ពាក់ព័ន្ធនិងមិនទទួលការខុសត្រូវនោះទេ។

...

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយដែលដាក់រូបថត លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះទេ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ នាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print