អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹក ថ្ងៃទី ២៣ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបសន្ទនា ជាមួយ លោក Ilham Aliyev ប្រធានាធិបតី អាស៊ែបៃហ្សង់ ដែល អញ្ជើញ បំពេញ ទស្សនកិច្ច ផ្លូវរដ្ឋ នៅ ក្រុង ប៉េកាំង ។ ប្រមុខរដ្ឋ នៃ ប្រទេសទាំងពីរ បាន ប្រកាស បង្កើត ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ចិន – អាស៊ែបៃហ្សង់។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន លើកឡើងថា ភាគីទាំងពីរ គួរ បន្តបង្កើន ការ កសាង ទំនុកចិត្ត នយោបាយ ទៅវិញទៅមក ធ្វើ ការសម្រប សម្រួល កាន់តែ ជិត ស្និត្ធ ក្នុង បញ្ហា អន្តរជាតិ ដើម្បី ចារទំព័រ ថ្មី នៃ កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាង ចិន និង អាស៊ែបៃហ្សង់ ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន បន្តថា សង្គ្រាម ពន្ធគយ និង សង្គ្រាម ពាណិជ្ជកម្ម បាន បំផ្លាញ ដល់ សិទ្ធិ និង ផលប្រយោជន៍ ស្រប ច្បាប់ របស់ ប្រទេសនានា និង បាន បំផ្លាញ យន្តការ ពាណិជ្ជកម្ម ពហុភាគី និង បាន វាយប្រហារ ដល់ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចពិភពលោក។ ភាគីចិន មានឆន្ទៈ ធ្វើ ការ ជាមួយភាគី អាស៊ែបៃហ្សង់ ដើម្បី គាំពារ ប្រព័ន្ធ អន្តរជាតិ ដែល ចាត់ទុក អង្គការសហប្រជាជាតិ ជា ស្នូល និង សណ្តាប់ធ្នាប់អន្តរជាតិ ដែល ឈរលើ មូលដ្ឋាន នៃ ច្បាប់ អន្តរជាតិ គាំពារ យ៉ាង ម៉ឺងម៉ាត់ ដល់ សិទ្ធិ និងផលប្រយោជន៍ ស្រប ច្បាប់ របស់ ខ្លួន ក៏ដូចជា យុត្តិធម៌ និង សច្ចភាព អន្តរជាតិ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Ilham Aliyev បាន ថ្លែងថា ភាគី អាស៊ែបៃហ្សង់ មានឆន្ទៈ ធ្វើការ ជាមួយភាគីចិន ដើម្បី ជំរុញ ការកសាង ទំនាក់ ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ឱ្យ កាន់តែស៊ីជម្រៅ ពង្រឹង និង ពង្រីក កិច្ច សហប្រតិបត្តិការ គ្រប់វិស័យ ដូចជា ការកសាង «ខ្សែ ក្រវាត់ និង ផ្លូវ » សេដ្ឋកិច្ច ឌីជីថល ថាមពល បៃតង ជាដើម ដើម្បី បង្កើន ការសម្របសម្រួល ក្នុង កិច្ចការ តំបន់ និងអន្តរជាតិ ដើម្បី ជំរុញឱ្យ ទំនាក់ទំនង ប្រទេស ទាំងពីរ វិវឌ្ឍ រីកចម្រើន កាន់តែខ្លាំង ៕
ដោយ ៖ សិលា