រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាទស្សនកិច្ចសិក្សានៅអនុវិទ្យាល័យ St. Andrew’s នៃប្រទេសសិង្ហបុរី

ចែករំលែក៖

សិង្ហបុរី៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងទស្សនកិច្ចនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី  បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ធ្វើទស្សនកិច្ចសិក្សានៅ អនុវិទ្យាល័យ St. Andrew’s ដោយមានការទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក Lee Han Hwa នាយកសាលា St. Andrew’s Secondary School និងសហការី នាយករង Angus, Gwen និង Danny ទទួលបន្ទុកការងាររដ្ឋបាល, លោក Jean ប្រធាននាយកដ្ឋាន ICT, លោកស្រី Jacinta ប្រធានផ្នែក Character and Citizenship Education និងលោក Koh Yong Mong ប្រធានផ្នែក Humanities។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានទៅឃើញ និងពិនិត្យដោយផ្ទាល់ជាក់ស្តែងនូវសកម្មភាពការរៀន និងបង្រៀនតាមថ្នាក់ រៀន ការលេងកីឡា ការធ្វើពិសោធន៍ ថ្នាក់ស្ទែម និងសកម្មភាពក្រៅម៉ោងសិក្សារបស់សិស្សអនុវិទ្យាល័យសិង្ហបុរី ជាពិសេសបានស្វែងយល់លម្អិតពីហេដ្ឋា រចនាសម្ព័ន្ធ កម្មវិធីសិក្សា ការគ្រប់គ្រងថ្នាក់រៀន និងសាលារៀន របស់អនុវិទ្យាល័យ St. Andrew’s ។ 

តាមរយៈការធ្វើបទបង្ហាញពីសំណាក់តំណាងអនុវិទ្យាល័យ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានស្វែងយល់លម្អិតអំពី បេសកកម្ម និងចក្ខុវិស័យរបស់សាលា រចនាសម្ព័ន្ធសិក្សា និងការរៀបចំសិស្សជាក្រុមសិក្សា Streaming Placement និង Flexibility, Student Movement និងការរៀបចំថ្នាក់រៀន, សកម្មភាព Co-Curricular និងកាលវិភាគប្រចាំថ្ងៃ, អត្តសញ្ញាណសិស្ស និងការអភិវឌ្ឍ, វប្បធម៌នៃការថែទាំ និងសមធម៌។ 

អនុវិទ្យាល័យ St. Andrew’s មានអាយុប្រមាណ ១៦៣ឆ្នាំ ដែលបច្ចុប្បន្នមានសិស្សកំពុងសិក្សាប្រមាណ ១២០០នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី៥។ សិស្សត្រូវបានរៀបចំឱ្យរៀនជាក្រុមសិក្សាក្នុងទម្រង់ជាថ្នាក់រៀនដោយ ផ្អែកលើពិន្ទុ PSLE (Primary School Leaving Examination)។ សម្រាប់មុខវិជ្ជាសិក្សាដូចជា គណិត វិទ្យា ភាសាអង់គ្លេស វិទ្យាសាស្រ្ត និងភាសាកំណើត សិស្សទាំងអស់ត្រូវបានដាក់ជាក្រុមតាមកម្រិតសមត្ថភាព G1, G2 និង G3 ដើម្បីធានាបាននូវប្រសិទ្ធ ភាពក្នុងការរៀន/បង្រៀន និងផ្តល់នូវការគាំទ្រសមស្រប ដែលនេះឆ្លុះបញ្ចាំងពីការវិវត្តរបស់សិង្ហបុរីឆ្ពោះទៅរកការបណ្តុះបណ្តាលផ្អែកលើ Subject- based banding ដោយអនុញ្ញាតឱ្យមានគន្លងសិក្សាដែលមានភាពបត់បែនផ្អែកលើចំណុចខ្លាំងរបស់សិស្សម្នាក់ៗ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print