សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជា ជំនួយការខ្ញុំដែលបានរកឃើញកុមារី ស៊ុន ស្រីតីអាយុ៤ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បង្ហោះថា ៖ ពិតជាគួរឲ្យអាណិតនិងស្រឡាញ់ចៅ

ណាស់តែក៏ចង់ដឹងពីរឿងចាត់ចែង

របស់ឪពុកម្តាយផងដែរ។

ពេលនេះខ្ញុំកំពុងស្វែងរកចៅស្រីដែល

គួរឲ្យស្រឡាញ់នេះសូមមេត្តាជួយ

ប្រាប់ផង ។ 

នៅទីបំផុត ! នៅព្រលប់ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា ៖ 

ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជា

ជំនួយការខ្ញុំដែលបានរកឃើញកុមារី

ស៊ុន ស្រីតីអាយុ៤ឆ្នាំ។

សម្តេចបន្តថា ៖ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រឹកថ្ងៃអាទិត្យទី២៧មេសា ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។

ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំ

គ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។

ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូល

មកខមិន(comment)លើកពីសិទ្ធ

កុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធរស់រានមានជីវិតដែលវាផ្តើមចេញពីក្រពះនិងសូមកុំប្រញ៉ាប់

វិនិឆ្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុក

ម្តាយចៅស្រីដ៏កំសត់នេះថែមទៀត។

ខ្ញុំនៅចាំបានថាកាលខ្ញុំនៅមានអាយុ

៥ឬ៦ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រី

ចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះ

វាលំបាកជាងចៅលក់ផ្កាទៅទៀត។

រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធកុមារដោយបំភ្លេច

ចោលសិទ្ធមានចំណីអាហារបានទេ

ព្រោះគ្មានជម្រើសព្រោះពុកនិងបងៗ

មិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗមិនចេះ

ហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះ

ទាំងម្តាយនិងកូន៤នាក់។

សិទ្ធរស់រានមានជីវិតត្រូវតែមានមុនគេ

បើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធផ្សេងទៀតធ្វើអ្វី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print