ចែករំលែក៖

ប្រទេសប្រ៊ុយណេដារូស្សាឡាម ៖ លោក ជ័យ រដ្ឋា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញថ្វាយសារតាំងជូនចំពោះព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគៀ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូស្សាឡាម នៅវិមាន Istana Nurul Iman រាជធានីបានដាសេរីបេហ្គាវ៉ាន់ ក្នុងការតែងតាំងឯកឧត្តម ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេដារូស្សាឡាម។

នៅក្នុងព្រះរាជសវនាការ លោកបានពាំនាំនូវព្រះរាជគារវកិច្ច និងព្រះសព្ទសារធុការពរជ័យរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថ្វាយចំពោះព្រះចៅស៊ុលតង់។ ជាការឆ្លើយតប ទ្រង់ក៏បានផ្តាំផ្ញើនូវព្រះរាជសព្ទសារធុការពរគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងវិញដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានទូលថ្វាយអំពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប្រ៊ុយណេ ព្រមទាំងបានប្តេជ្ញាចិត្តបន្តពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំថែមទៀត។ ទន្ទឹមនេះ ព្រះចៅស៊ុលតង់បានផ្តាំផ្ញើនូវការនឹករលឹក សួរសុខទុក្ខចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ៕

ប្រភព ៖ (ទទក)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print