ប្រមុខការពារជាតិកម្ពុជាស្នើបារាំងបញ្ជូនគ្រូយោធាចារ្យមកបណ្តុះបណ្តាលយោធិនកម្ពុជានៅសាកលវិទ្យាល័យការពារជាតិ

ចែករំលែក៖

ភ្នំពេញ÷ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើដល់ភាគីបារាំងបញ្ជូនគ្រូយោធាចារ្យរបស់ខ្លួនមកធ្វើការបណ្តុះបណ្តាលដល់យោធិនកម្ពុជា នៅវិទ្យាស្ថានសុខាភិបាល សាកលវិទ្យាល័យការពារជាតិ និងសាលាទាហានសកម្មត្មាតពង ខណៈនាយទាហានដែលទទួលបានការបណ្តុះបណ្តាលពីប្រទេសបារាំងគឺសុទ្ធតែមានសារៈសំខាន់។

ក្នុងឱកាសជំនួបពិភាក្សាជាមួយលោក JACQUES PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការ ពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ការបណ្ដុះបណ្ដាលវគ្គសិក្សាស្តីពីសង្គ្រាម ដែលបារាំងបានផ្ដល់ឲ្យគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យោធិនកម្ពុជា ជាពិសេសសិក្ខាកាមជំនាន់ថ្មី ដែលបារាំងបានផ្ដល់ឱ្យ ដូចជាវគ្គបញ្ជាការសេនាធិការ វគ្គមេបញ្ជាការកងវីរៈសេនាតូច កងអនុសេនាធំ កងវិស្វកម្ម និងជំនាញជាច្រើនទៀតជាដើម។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកផងដែរថា កិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងកម្ពុជា និងបារាំង ដែលមានស្រាប់នឹងបន្តពង្រឹងបន្ថែមទៀត ខណៈការសិក្សានៅប្រទេសបារាំង ពិតជាមានសារៈសំខាន់ ហើយបើប្រសិនមានការពង្រីកនៅចំនួនយោធិន និងវគ្គលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់យោធាកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា«កម្ពុជា និងបារាំងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយបានបង្កើតជាប្រវត្តិ សាស្ត្រជាបន្តបន្ទាប់រវាងប្រជាជននិងប្រជាជន និងរវាងកងទ័ពទាំងពីរផងដែរ»។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងថា លោកទើបបានទទួលទានអាហារជាមួយអតីតនិស្សិតកម្ពុជា ដែលបានបំពេញកម្មសិក្សានៅប្រទេសបារាំងក្នុងអំឡុងឆ្នាំ ១៩៩៦ដល់ឆ្នាំ ២០២៣ ហើយមាននាយទាហានកម្ពុជាប្រមាណ ៤០០នាក់ នៅក្នុងអំឡុង ៣០ ឆ្នាំមកនេះ បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសបារាំង។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា នៅឆ្នាំ ២០២៦ ខាងមុខនេះនៅកម្ពុជា និងមានការប្រារព្ធខួបលើកទី៨០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាដែលកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៤៦មកនោះ។

ដោយឡែក នៅក្នុងឆ្នាំ២០២៦នាពេលខាងមុខនេះដែរ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដោយកិច្ចប្រជុំនេះនិងមានការអញ្ជើញចូលរួមពីប្រធានា ធិបតីបារាំង ឯកឧត្តមម៉ាណូអែល ម៉ាក្រុង, ដោយលោកទូតយល់ឃើញថា នៅពេលនោះកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ(កម្ពុជា និងបារាំង) នឹងលើក ឡើងដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ហើយវិស័យយោធារវាងបារាំងនិងកម្ពុជាពិតជាមានសារៈ សំខាន់នាពេលនោះផងដែរ។

...

នៅក្នុងឱកាសនោះដែរនាឧត្តមសេនីយ៍ទៀ សីហា និងឯកអគ្គរដ្ឋទូតបារាំង ក៏បានពិភាក្សាផ្លាស់ប្ដូរទស្សនៈពីគ្នាទៅវិញទៅមកផងដែរ អំពីការរៀបចំចងក្រងសៀវភៅសការពារជាតិ រួមទាំងបញ្ហាសន្តិសុខជម្លោះសង្គ្រាម វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបាននិងកំពុងគំរាមកំហែងនៅក្នុងតំបន់និងសាកលលោកនាពេលបច្ចុប្បន្ននេះផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print