ពុទ្ធា​អើយ! សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឱ្យបានខ្ពស់​ពេលធ្វើដំណើរតាមដងផ្លូវ​ ខណៈ​ភ្លៀង និងខ្យល់កន្ត្រាក់ធ្វើឱ្យប៉ើងស័ង្កសី​ និងរលំបង្គោលខ្សែភ្លើង

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គិសនីកម្ពុជា​ នៅយប់ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ មានករណីមេឃភ្លៀង លាយលំនិងខ្យល់កន្ត្រាក់ធ្វើឱ្យប៉ើងស័ង្កសី​ និងរលំបង្គោលខ្សែភ្លើង​ នៅតាមដងផ្លូវ​ ប៉ុន្តែ​សំណាង​ល្អមិនមានអ្នករងការគ្រោះថ្នាក់នោះទេ​ គ្រាន់តែបង្កឱ្យដាច់​ចរន្តអគ្គិសនី​។

អគ្គីសនីកម្ពុជា​ បានបញ្ជាក់ថា​ ជាក់ស្ដែង​មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៤ (GS4-F28) មូលហេតុបណ្តាលមកពីមានភ្លៀង និងខ្យល់កន្ត្រាក់ធ្វើឱ្យប៉ើងស័ង្កសីជាប់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV)  ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ សង្កាត់ដង្កោ និង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F9) មូលហេតុដោយសារតែមានខ្យល់កន្ត្រាក់ខ្លាំងធ្វើឱ្យរលំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៣ដើម និងរលំបង្គោលខ្សែបណ្តាញតង់ស្យុងទាប (LV) ចំនួន០៤ដើម  ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)សង្កាត់សំរោងក្រោម សង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា​ បច្ចុប្បន្ន​ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញទៅតាមពេលវេលាផងដែរ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

សូម​មើល​រូបភាព​ខាងក្រោម​នេះ​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print